ព័ត៌មានកំសាន្ត ៖ រឿងភាគដ៏ល្បីប្រចាំប្រទេសកូរ៉េដែលទើបតែឈាងដល់ភាគបញ្ចប់កាលពីប៉ុន្មានថ្ងៃនេះកន្លងផុតទៅ គឺរឿង "The Legend Of The Blue Sea" ហើយនៅក្នុងរឿងនោះគឺមានចំនួន ២០ ភាគ ។
គួរបញ្ជាក់ឲ្យដឹងថា រឿង "The Legend Of The Blue Sea" នេះគឺតួឯកប្រុសគឺជាបុរសសង្ហា និងមានឈ្មោះល្បីលំដាប់ជួរមុខរបស់ប្រទេសកូរ៉េ គឺ លោក Lee Min Ho និងតារាស្រីជើងចាស់នាង Jun Ji Hyun ។ ប៉ុន្តែភាគច្រើននៃក្រុមអ្នកគាំទ្រសាច់រឿងដ៏ល្អឯកមួយនេះចាប់អារម្មណ៍ជាងគេនោះគឺ ក្មេងស្រីតូចនាង Shin Rin Ah ដែលពូកែសម្តែងទាំងវ័យក្មេងតែម្តង ព្រមទាំងមុខមាត់គួរឲ្យក្នាញ់ថែមទៀតផង ។
លោកអ្នកប្រាកដជាហួសចិត្តក្រោយបានដឹងអាយុពិតប្រាកដរបស់ក្មេងស្រីតូចមួយរូបនេះ ដោយសារតែនាងមានទេពកោសល្យជាអ្នកសិល្បៈទាំងវ័យក្មេងបែបនេះ ។ ដោយយោងតាមប្រភពផ្លូវការរបស់ប្រទេសកូរ៉េបានឲ្យដឹងថា សព្វថ្ងៃនេះ ក្មេងតូច Shin Rin Ah មានអាយុទើបតែ ៨ ឆ្នាំប៉ុណ្ណោះ ហើយនាងកើតនៅថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០០៩ ។ ជាងនេះទៅទៀតនេះមិនមែនជារឿងដំបូងដែលនាងបានសម្តែងនោះទេ ៕
-ចុចអាន ៖ បែកធ្លាយ! រូបថតក្មេងស្រីតូចក្នុងរឿង "The Legend Of The Blue Sea" ជាមួយនិង....
ដោយ ៖ គន្ធា
ប្រភព ៖ វីគីភីឌៀ