CamNews

តន្រ្តី 

រឿង “​ផ្កា​រីក​ចុងរដូវ​”


ផ្កា​រីក​ចុងរដូវ
នៅ​ប្លុក​ភ្នំ​ខៀវ​ក្រុងព្រះសីហនុ​...​ប្រហែលជា​វេលា​ម៉ោង​១១​ព្រឹក នាង​ម៉ា​រ៉ា​ថ្ងៃនេះ​មិន​ចេញ​ទៅ​លក់​មឹក​អាំង បង្គា​ស្រុស និង​ក្ដាម​ស្ងោរ​ទេ ដោយ សារ​តែ​ជម្ងឺ​បេះដូង​ធ្វើទុក្ខ និង​ម្យ៉ាងទៀត​លោក​វណ្ណ​រ័​ត្ន​មក​មើលថែ​ផង​...​នាង អង្គុយ​លើ​គ្រែ​បង្អែក​ខ្នង​ទៅ​នឹង​ជញ្ជាំង​ហាក់ដូចជា​រង់ចាំ​អ្វីមួយ​...​បន្ដិច​នេះ លោក​វណ្ណ​រ័​ត្ន​មក​ដល់ ព្រមទាំង​បន្លឺ​សម្លេង​ផង
-​តេន ! តេន ! តេន ! តេន !...​បាយ​និង​ម្ហូបអាហារ​មក​ដល់ ហើយ !...​ម៉ា​រ៉ា​...​អូន​ក្រោក​ម៉ោ​...​ញាំ​អាហារ !...​មើល​ណែ៎ ! បង​ទិញ​ស៊ុប​មាន់ ខ្មៅ និង​ឡុកឡាក់​សាច់​គោ​មក​ឱ្យ​អូន​ញាំ​ណា៎ !...
នាង​ម៉ា​រ៉ា​ញញឹម​ទាំង​ទឹកមុខ​ស្ងួត អាកា​រៈហាក់​នៅ​ល្វើយ​នៅ ឡើយ ម្នីម្នា​ក្រោក​ចេញពី​គ្រែ​មក​អង្គុយ​នៅ​តុ​ដោយ​លោក​វណ្ណ​រ័​ត្ន​ជា​អ្នក​ស្រាយ ថង់​បាយ​និង​ម្ហូបអាហារ​ដាក់​ចូល​ទៅ​ក្នុង​ចាន និង​រៀបចំ​ស្លាបព្រា សម ជូន​នាង ទាំងអស់
-​ម៉ា​រ៉ា !... អូន​ញាំ​ស៊ុប​មាន់​ខ្មៅ​នេះ​ឱ្យ​អស់​ទៅ​...​អូន​នឹង​មាន កម្លាំង​ឡើង​វិញ​ខ្លះ !...
ម៉ា​រ៉ា​ញញឹម​ពេញចិត្ដ​ចំពោះ​ការ​យកចិត្ដទុកដាក់
-​អូន​មិន​ទាន់​ញាំ​ទេ​...​ចាំ​ស៊ី​ណា​គេ​មក​ពី​រៀន​វិញ​សិន !...
-​អូន​ញាំ​បណ្ដើរ​ៗ​ទៅ​...​បន្ដិចទៀត​កូន​នឹង​មក​ដល់​ហើយ !...​ណា មួយ​ម្ហូប​ក៏​ច្រើន​ដែរ​...​កូន​មក​ដល់​ឱ្យ​កូន​ញាំ​តាម​ក្រោយ​ទៅ !...
នាង​ម៉ា​រ៉ា​ងក់ក្បាល ព្រម​ជាមួយ​ដៃ​លូក​ចាប់​កាន់​ស្លាបព្រា សម ហើយ​ដួស​ស៊ុប​មាន់​ខ្មៅ​ហូប
-​អ្ហា៎​...​ស៊ុប​នេះ​មាន​ជាតិ​ណាស់ !...​បង​ញាំ​ដែរ​ទៅ​...​ញាំ​តែ​ខ្ញុំ ម្នាក់​អ​ញ្ចឹ​ង​ក៏​មិនកើត​ដែរ !...
-​អ៊ឺ​...​អ៊ឺ​... (​វណ្ណ​រ័​ត្ន​ងក់ក្បាល​យល់ព្រម​) អូ​ណែ៎​... ព្រឹក​មិ​ញ គ្រូពេទ្យ​មក​ចាក់​ថ្នាំ​ឱ្យ​អូន​...​បាន​ធូរ​បន្ដិច​ទេ ?​...
-​បាន​ធូរ​បន្ដិច​ហើយ !...
-​អ៊ឺ​...​អូន​ងងឹតមុខ​ដួល​នៅ​ឯ​ឆ្នេរសមុទ្រ​មែន​ទេ ?​...
-​ចា៎​...​សុខ​ៗ​ស្រាប់តែ​ងងឹតមុខ​ដួល​តែ​ម្ដង !...​កុំ​តែ​បាន​គូសង្សារ ចិត្ដធម៌​នោះ​ជួយ​ទេ !...
-​អូន​ស្គាល់​គូសង្សារ​នោះ​ទេ ?​...
-​មិន​ស្គាល់​ទេ​...​ប៉ុន្ដែ​ធ្លាប់​ជួប​គេ​២​លើក​ហើយ !...​ពួក​គេ​ចិត្ដល្អ ណាស់​...​គ្រាន់តែ​អូន​ដួល​ភ្លាម ពួក​គេ​ស្ទុះ​មក​ជួយ​ភ្លាម​...​ម្នាក់​រឹត​...​ម្នាក់​ច្របាច់ ដៃ ច្របាច់​ជើង​...​ថ្នាំ​ខ្សោយបេះដូង​នេះ​ក៏​ពួក​គេទិញ​ឱ្យ​ដែរ !...​ពួក​គេ​សម​គ្នា ហើយ​មានគុណ​ធម៌​គួរ​ឱ្យ​ចូល​ចិត្ដ​ណាស់ !
-​ហ៊ឺយ !...​បង​មិន​គួរ​សោះ​...​មិន​គួរ​ទុក​ឱ្យ​អូន​នៅ​លំបាក​ម្នាក់ឯង បែប​នេះ​សោះ !...
ជា​បន្ទាន់​នេះ​ស្រាប់តែ​កុមារី​ស៊ី​ណា​មក​ដល់ ហើយ​និយាយ​កាត់ ចង្វាក់​ឪពុក​ម្ដាយ​របស់​នាង
-​សួស្ដី លោកប៉ា​...​អ្នក​ម៉ាក់ !...​អា៎​...​ហ៊ាន​ញាំ​បាយ​ចោល​ខ្ញុំ​ផង អ្ហេះ ?​...
បុរស​-​ស្ដ្រី​ងាក​ទៅ​ញញឹម​ដាក់​កូន​ដោយ​កាយវិការ​រីករាយ​...​វណ្ណ រ័​ត្ន​និយាយ​រួសរាយ
-​ម៉ាក់​របស់​កូន​មាន​អាកា​រៈ​ខ្សោយ​...​ប៉ា​ឱ្យ​ញាំ​មុន​បណ្ដើរ​ៗ​ទៅ ! ហក ម៉​ស៎ !...​ផ្លាស់​សំលៀក​បំពាក់​ទៅ អាល​មក​ញាំ​ជុំ​គ្នា !...
នាង​តូច​ចូល​ទៅ​ក្នុង​វាំងនន​ផ្លាស់​សំលៀក​បំពាក់​សិស្សសាលា ចេញ​...​រួច​ហើយ​ចូល​មក​អង្គុយ​ជុំ​គ្នា​...​ញាំ​អាហារ​បាន​បន្ដិច នាង​តូច​ស៊ី​ណា ផ្ដើម​ពោល​ពាក្យ
-​លោកប៉ា​ដឹង​ទេ ?​...​ពេល​ម៉ាក់​ងងឹតមុខ​ដួល​...​បាន​លោកពូ​និង អ្នក​មីង​ចិត្ដធម៌​នោះ​ជួយ​...​ពួក​គាត់​ឈ្លី​ក្បាល​និង​ទ្រូង​ឱ្យ​អ្នក​ម៉ាក់ !...​ហើយ បន្ទាប់​មក​លោកពូ​ចិត្ដធម៌​នោះ​នៅ​មើល​អ្នក​ម៉ាក់​...​ឯ​អ្នក​មីង​ចិត្ដធម៌រ​ត់ទៅ​ទិញ ថ្នាំ !...​ហ៊ឺ​...​កូន​ចង់ឱ្យ​លោកប៉ា​នៅ​មើលថែ​អ្នក​ម៉ាក់​ដូច​ពួក​គាត់​អ​ញ្ចឹ​ង !...
លោកប៉ា​និង​អ្នក​ម៉ាក់​របស់​នាង​តូច​នេះ​សើច​ហួសចិត្ដ​ចំពោះ​កូន ស្រី​ដែល​ឆ្លាត ចេះ​ប្រើ​ពាក្យពេចន៍​បាន​សម​ទំនង​...​លោក​វណ្ណ​រ័​ត្ន​លើកដៃ​អង្អែល ក្បាល​កូនស្រី
-​ប៉ា​ដឹង​ហើយ !...​ប៉ា​កំពុង​តែ​គិតគូរ​ពី​រឿង​នេះ​ហើយ !...​អ៊ឺ​...​មួយ រយៈ​នេះ​ប៉ាស​ន្សំ​លុយ​បាន​ច្រើន​គួរសម​ហើយ​...(​លោក​វណ្ណ​រ័​ត្ន​ងាក​ទៅ​បញ្ជាក់ ជាមួយ​ប្រពន្ធ​របស់​គេ​)...​អូន​ឈប់​រែក​មឹក​អាំងបង្គា​ស្រុស​ហ្នឹង​ដើរ​លក់​ទៀត ទៅ !...​អូន​ដើរ​រក​មើល​ទិញ​តូប​លក់ដូរ​ណាមួយ​ក្នុង​ផ្សារ​ទៅ​...​បើ​ស្រឡាញ់ ពេញចិត្ដ​តូប​ណា​...​មុខរបរ​ណា​...​ប្រាប់​បង​...​បង​នឹង​ប្រមែប្រមូល​លុយ​យក​មក ឱ្យ​អូន !...​លក់​អីវ៉ាន់​ក្នុង​ផ្សារ​វា​ធូរស្រាល​ជាង​រែក​អីវ៉ាន់​ដើរ​លក់ !...
-​ជយោ​លោកប៉ា !...​នេះ​បាន​ហៅ​ថា​លោកប៉ា​ស្រឡាញ់​ម៉ាក់ !... (​នាង​តូច​ស៊ី​ណា​ទះដៃ​សប្បាយចិត្ដ​)
ចំណែក​នាង​ម៉ា​រ៉ា​ដិតដាម​ដោយ​ទឹកមុខ​ស្រពោន សម្ដែង​អាកា​រៈ ខ្វល់ខ្វាយ
-​តូប​នៅ​ផ្សារ​ឥឡូវ​ថ្លៃ​ៗ​ណាស់ !...​ខ្លាច​តែ​យើង​គ្មាន​លទ្ធភាព ទេ ?​...
-​មិន​អី​ទេ​អូន !...​យ៉ាងច្រើន​ណាស់ ៧-៨​ពាន់​ដុល្លារ​ប៉ុណ្ណោះ !... បងអាច​រកបាន !...
-​ហ៊ឺ​...​អូន​ឧស្សាហ៍​ឈឺ​បែប​នេះ​ខ្លាច​តែ​រត់​មិន​រួច​ទេ ?​...
-​មិន​អី​ទេ​អូន​...​ទ្រាំ​បន្ដិច​ទៅ !...​ពេល​ដែល​បង​សន្សំ​ប្រាក់​បាន ហើយ បង​នឹង​ឱ្យ​អូន​ពង្រីក​មុខរបរ​...​បន្ទាប់​មក​បង​នឹង​មក​នៅ​ជុំ​គ្នា​ជាមួយ​អូន និង​កូន !...
ឮ​លោក​វណ្ណ​រ័​ត្ន​ពោល​ពាក្យ​បង្ក​ភាព​កក់ក្ដៅ​បែប​នេះ នាង​ភរិយា ហាក់​ធូរ​អារម្មណ៍​បន្ដិច​...​ចំណែក​ក្មេង​តូច​ស៊ី​ណា សើច​តិច​ៗ​រួច​ហើយ​ឧទាន ឡើង
-​មែនហើយ​...​អង្គុយ​លក់ដូរ​ក្នុង​ផ្សារ​ប្រហែលជា​អ្នក​ម៉ាក់​មិន ងងឹតមុខ​ដួល​ទៀត​ទេ ?​...
ពីរ​នាក់​ប្ដី​-​ប្រពន្ធ​នេះ​មើល​មុខ​គ្នា​សើច​ហាក់​ព្រមព្រៀង​ទៅ​តាម ផែនការ​ដែល​គិតគូរ ហើយ​ញាំ​បាយ​ក្រោម​បរិយាកាស​រីករាយ​...​។
២​ថ្ងៃ​បាន​កន្លង​ផុត​ទៅ​...​លោក​វណ្ណ​រ័​ត្ន​បាន​ត្រឡប់​មក​ដល់​ភ្នំពេញ វិញ​តាម​ការ​ណាត់ជួប​របស់​លោកនាយ​កវី​រៈ​...​នៅ​ក្នុង​ការិយាល័យ​របស់​លោក វី​រៈ​នៃ​សណ្ឋាគារ​កុលាប​២ (​ក្រុងភ្នំពេញ​)
លោក​វណ្ណ​រ័​ត្ន​កំពុង​អង្គុយ​ទល់មុខ លោកនាយក​របស់​គេ
-​លោកនាយក​...​ហៅ​ខ្ញុំ​មក​មានការ​អី​អ្ហេះ ?​...
លោក​វី​រៈ​ញញឹម​ងក់ក្បាល
-​ត្រូវ​ហើយ !...​ភ្ញៀវ​បារាំង​៤​នាក់​គេ​ត្រូវការ​បន្ទប់​៤​នៅ​ស​ណ្ឋា គារ​របស់​យើង​ឯ​ក្រុង​សៀមរាប​...​ពួក​គេ​ចង់​ជិះ​រថយន្ដ​ដើម្បី​មើល​ទេសភាព​តាម ផ្លូវ​ផង​...​ឯង​កក់​សំបុត្រ​រថយន្ដ​ឱ្យ​ហើយ​ទៅ​...
ថ្ងៃស្អែក​ចេញដំណើរ​ហើយ​...​ឯង ត្រូវ​ជូន​គេ​ទៅ !...
-​តែ​ប៉ុណ្ណឹង​ទេ​អ្ហេះ ?​...(​វណ្ណ​រ័​ត្ន​)
-​នៅ​មាន​ទៀត !...​ឯង​ត្រូវ​រៀបចំ​សាល​ធំ​មួយ​ដើម្បី​ឱ្យ​ពួក​គេ​ធ្វើ សិក្ខាសាលា​ស្ដី​ពី​ការ​វិនិយោគ​កាណូត​ទេសចរ​នៅ​រមណីយដ្ឋាន​ភូមិ​ចុង​ឃ្នាស បឹង​ទន្លេសាប ! អ៊ឺ​... ពេល​ជិះឡាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ឯង​សួរនាំ​ពួក​គេ​បន្ថែម ទៀត​ទៅ​នឹង​ដឹង​ហើយ !...
-​បាទ​លោកនាយក !...​កុំ​បារម្ភ​អី ខ្ញុំ​នឹង​ចាត់ចែង​ឱ្យ​បាន​ល្អ !...
-​អ៊ឺ​...​អ៊ឺ​...​ខ្ញុំ​ប្រគល់​ភារកិច្ច​នេះ​ឱ្យ​ឯង​ហើយ !...​អស់​ការ​អី​ហើយ ឯង​ប្រញាប់​ទៅ​កក់​សំបុត្រ​រថយន្ដ​ទៅ !...
-​បាទ​លោកនាយក !...
ចប់​ពាក្យ​សម្ដី លោក​វណ្ណ​រ័​ត្ន​ក៏​ចាក​ចេញពី​បន្ទប់​លោកនាយក របស់​គេ​...​ពេល​មក​ដល់​ខាងក្រៅ ស្រាប់តែ​វាក់​អើ​នឹង​ពិសិដ្ឋ​ដែល​កំពុង​តែ​បោះ ជំហាន​ចេញពី​ជណ្ដើរយន្ដ ដោយ​អាកា​រៈ​ស្ងួត​មុខ ស្ងួត​មាត់​ក្រៀមក្រំ​...​លោក វណ្ណ​រ័​ត្ន​ឧទាន​ឡើង
-​អូ៎​...​គឺ​លោក​ទេ ?​...​សុខ​សប្បាយ​ជា​ទេ ?​...
ពិសិដ្ឋ​បែរមុខ​ទៅ​រក​កន្លែង​ផ្សេង ឯ​កន្ទុយភ្នែក​ដៀង​មក​រក​លោក វណ្ណ​រ័​ត្ន​បន្ដិច
-​លោក​មិន​បញ្ឈឺ​ខ្ញុំ​ទេ​អ្ហេះ ?​...
-​អត់​ទេ !...​លោក​ជា​មនុស្ស​ថ្លៃថ្នូរ​...​ខ្ញុំ​មិន​ហ៊ាន​បញ្ឈឺ​លោក​ទេ​... គឺ​ខ្ញុំ​សួរសុខទុក្ខ​លោក​ដោយ​ស្មោះ !...
ពិសិដ្ឋ​ជ្រែង​ហោប៉ៅ ញញឹម​ស្ងួត​ដាក់​លោក​វណ្ណ​រ័​ត្ន
-​ល្អ​ហើយ !...​ខ្ញុំ​អាច​ទ្រាំ​បាន​...​ខ្ញុំ​មិន​អី​ទេ​...​ជួប​លោក​នៅ​ទី​នេះ ចំ​ពេល​ល្អ​តែ​ម្ដង​...​ខ្ញុំ​មានរឿង​ខ្លះ​ចង់​និយាយ​ជាមួយ​លោក !...
លោក​វណ្ណ​រ័​ត្ន​ញញឹម​ដាក់​ពិសិដ្ឋ​ដោយ​ភាព​ម៉ឺងម៉ាត់ ហើយ​លូក ដៃ​ជ្រែង​ហោប៉ៅ​ដូច​គ្នា
-OK !...​លោក​និយាយ​ទៅ !...
ពិសិដ្ឋ​សំរួល​ខ្យល់​ដង្ហើម រួច​ហើយ​បោះ​ជំហាន​ចេញ​ទៅ​ខាង ក្រៅ ដោយ​លោក​វណ្ណ​រ័​ត្ន​ដើរ​តាម​ពីក្រោយ​...​ទៅ​ដល់​កន្លែង​មួយ​ដែល​មាន កំរាល​សួន​ស្មៅ និង​ដើម​ផ្កា​ចំរុះ​ពណ៌ ព្រម​ជាមួយ​ខ្យល់បក់​ប៉ើយ​ៗ​ផង​នោះ ពិសិដ្ឋ​ផ្ដើម​បោះ​ប្រយោគ
-​ខ្ញុំ​ចាញ់​លោក​ហើយ​...​លោក​មើលថែ​ធា​រី​ឱ្យ​បាន​ល្អ​ផង !...
-​លោក​ត្រៀមខ្លួន​រួច​ហើយ​មែន​ទេ ?​...
-​ខ្ញុំ​សង្ឃឹមថា ពេលវេលា​នឹង​បន្សាប​មនោសញ្ចេតនា​ដ៏​ឈឺចាប់ របស់ខ្ញុំ​...​ហើយ​ខ្ញុំ​នឹង​រក្សា​មិត្ដភាព​រវាង​ខ្ញុំ​និង​ធា​រី​ឱ្យ​ក្លាយជា​មិត្ដភាព​អមតៈ ទុក គ្រាន់​ពេល​ជួប​គ្នា​ញញឹម​រួសរាយ​ដាក់​គ្នា ?​...
លោក​វណ្ណ​រ័​ត្ន​សម្លឹងមុខ​ពិសិដ្ឋ​ដោយ​ក្រសែភ្នែក​ស្រទន់ ហាក់ រំលែក​ទុក្ខ​ព្រួយ
-​លោក​ព្រម​ចុះចាញ់​នៅ​ត្រឹម​សន្លឹក​បៀ​ទី​៤​បែប​នេះ លោក​មិន រង់ចាំ​បើក​សន្លឹក​បៀ​ទី​៥​បន្ដ​ទៀត​ទេ​អ្ហេះ ?​...
ពិសិដ្ឋ​ដើរ​២-៣​ជំហាន​សើច​ខឹ​ស​ៗ​ហាក់ដូចជា​ចំអក​ផង និង កំលា​បរិយាកាស​ផង
-​ប្រសិនបើ​ហ៊ាន​បើក​សន្លឹក​ទី​៥ លោក​នឹង​ចាញ់​ខ្ញុំ​ជា​មិន​ខាន​... ល្បែង​នេះ​លោក​លេង​មិន​ឈ្នះ​ខ្ញុំ​ទេ​នៅ​ទឹក​ចុង​ក្រោយ​នោះ !...​ហាស់ ! ហាស់ ! (​ពិសិដ្ឋ​សើច​បន្ដិច​) ដោយសារ​ខ្ញុំ​គោរព​ការប្រកួតប្រជែង​ដោយ​យុត្ដិធម៌​...​ខ្ញុំ ព្រម​ចុះចាញ់​លោក​នៅ​សន្លឹក​បៀ​ទី​៤​ចុះ !...
លោក​វណ្ណ​រ័​ត្ន​ក៏​សើច​កំលា​បរិយាកាស​ដូច​គ្នា
-​លោក​សំអាង​អី ?​...​សន្លឹក​ទី​៥​របស់​លោក​ជា​សន្លឹក​អ្វី ?​...​ខ្ញុំ ចង់​ដឹង​ខ្លាំង​ណាស់ !...
ពិសិដ្ឋ​ហាក់​បន្ដឹង​ទឹកមុខ​មាំ​មក​រក​លោក​វណ្ណ​រ័​ត្ន
-​សន្លឹក​បៀ​ទី​៥​នោះ គឺ​នាង​ម៉ា​រ៉ា និង​ស៊ី​ណា​កូនស្រី​របស់​លោក ហ្នឹង​ណា៎ !....
លោក​វណ្ណ​រ័​ត្ន​សម្ដែង​អាកា​រៈ​ភ្ញាក់ផ្អើល និង​ធ្លាក់​ទឹកចិត្ដ​ស្រឺ​ត​ៗ តែ​ម្ដង
-​លោក​ដឹង​រឿង​របស់ខ្ញុំ​អស់ហើយ​អ្ហេះ ?​...
-​ត្រូវ​ហើយ !...​លោក​មិន​គប្បី​នឹង​ប្រពន្ធ​របស់​លោក​សោះ !... លោក​មិន​គួរ​ឱ្យ​នាង​ពីរ​នាក់​ម្ដាយ​-​កូន​រែកពុន​ដើរ​លក់​អីវ៉ាន់​ទាំង​ឈឺ ទាំង លំបាក​បែប​នោះ​ទេ !...
លោក​វណ្ណ​រ័​ត្ន​ប្រែ​មក​បន្ដឹង​ទឹកមុខ​បញ្ជាក់​ពី​ភាព​ក្លាហាន
-​នេះ​ជា​រឿង​ឯកជន​របស់ខ្ញុំ​ទេ មិន​ពាក់ព័ន្ធ​នឹង​ធា​រី​ឡើយ​...​ខ្ញុំ​ចេះ ដោះស្រាយ​ហើយ !...​លោក​ជា​មនុស្ស​ថ្លៃថ្នូរ សង្ឃឹមថា លោក​មិន​ប្រើ​ល្បិច​នេះ ប្រាប់​ធា​រី​ទេ !...
-​ហ៊ឹស !...​ការ​ប្រកួតប្រជែង​ដោយ​យុត្ដិធម៌​...​បើ​ខ្ញុំ​ប្រាប់​ធា​រី ខ្ញុំ ព្រម​ចុះចាញ់​លោក​ធ្វើ​អី ?​...​លោក​ត្រូវ​តែ​ល្អជា​មួយ​ធា​រី​...​ប្រសិនបើ​ធា​រី​ស្រក់ ទឹកភ្នែក​ដោយសារ​លោក​...​ខ្ញុំ​នឹង​មិន​អត់អោន​ឱ្យលោក​ទេ !...​ធ្វើ​ម៉េច​បើ​ធា​រី ស្រឡាញ់​លោក​ទៅ​ហើយ ទុក​ឱ្យ​ខ្ញុំ​ធ្វើ​ដំណើរ​តាម​យថាកម្ម​របស់ខ្ញុំ​ចុះ !...​ខ្ញុំ​ទៅ សិន​ហើយ !...
ចប់​ប្រយោគ ពិសិដ្ឋ​បែរ​ខ្លួន​បោះ​ជំហាន​ទៅ​កាន់​រថយន្ដ ហើយ ប្រាប់​ឱ្យ​អ្នកបើកបរ​បញ្ជា​យាន​ចេញ​ទៅ ក្រោម​ការ​សម្លឹង​មើល​ដ៏​ច្របូកច្របល់ របស់​លោក​វណ្ណ​រ័ត​...​។
មក​ដល់ទី​តាំង​ផលិត​រថយន្ដ​នៅ​ស្រុក​អង្គស្នួល​...​រថយន្ដ​ឈប់​ង៉ក់ ពិសិដ្ឋ​បើកទ្វារ​ចុះ​បោះ​ជំហាន​ញាប់​សំដៅ​ទៅ​ខាងក្នុង​...​មក​ដល់​សាល​ដំឡើងរថយន្ដ ឃើញ​កម្មករ​ជា​ច្រើន​កំពុង​មមាញឹក​ចាប់​មួល​ខ្ចៅ​ខ្ច​ង​ភ្ជាប់​រថយន្ដ និង ស្វាន​កន្លែង​ដែល​ត្រូវ​បន្ថែម​ខ្ចៅ អ្នកខ្លះ​កាន់​ក្បាល​ផ្សារ​បាញ់​ផ្សារ​នៅ​បាត​ខាង ក្រោម​រថយន្ដ​...​។
ឃើញ​ពិសិដ្ឋ​ទៅ​ដល់​កម្មករ​ជា​ច្រើន​នាក់​បាន​ផ្អាក​ការងារ​មួយ ភ្លែត​ងាក​មក​គោរព​គួរសម
-​សួស្ដី​លោកនាយក !...(​កម្មករ​ម្នាក់​)
-​សួស្ដី​លោកនាយក !...(​កម្មករ​ជា​ច្រើន​នាក់​)
ពិសិដ្ឋ​ញញឹម​ព្រមទាំង​លើកដៃ​រា
-​បាន​ហើយ !...​បាន​ហើយ !...​ធ្វើការ​បន្ដ​ទៀត​ទៅ !...
ពួក​ជាង​ទាំងអស់​ងាក​ទៅ​ធ្វើការ​រៀង​ៗ​ខ្លួន​វិញ​...​ពិសិដ្ឋ​បន្ដ ដំណើរ​ទៅ​មុខ​ទៀត​...​មក​ដល់​កន្លែង​ស្លដែក និង​ចាក់ពុម្ព កម្មករ​ជា​ច្រើន​នាក់ លំអោន​គោរព
-​សួស្ដី​លោកនាយក !...(​កម្មករ​ច្រើន​នាក់​)
-​ល្អ​ហើយ !...​ធ្វើការ​បន្ដ​ទៀត​ចុះ !...(​ពិសិដ្ឋ​)
កម្មករ​ញញឹម​ដាក់​ពិសិដ្ឋ​បន្ដិច​រួច​ងាក​ទៅ​បន្ដការងារ​...​ពិសិដ្ឋ ដើរ​ហួស​ទៅ​កន្លែង​ការងារ​ជា​ច្រើន​ទៀត​ដើម្បី​ពិនិត្យ​មើល​សកម្មភាព​ផ្សេង​ៗ... ពិនិត្យ​គ្រប់កន្លែង​ហើយ កំលោះ​បៀមទុក្ខ​ក៏​ចេញមក​ក្រៅ​វិញ ហើយ​ប្រាប់​អ្នក បើកបរ​ឱ្យ​ចេញដំណើរ
-​ទៅ​កសិដ្ឋាន​ល្ហុងខ្វង​ស្រុក​កណ្ដាលស្ទឹង !...
រថយន្ដ​ចេញ​វឹង​សំដៅ​ទៅ​ស្រុក​កណ្ដាលស្ទឹង​...​មួយសន្ទុះ​ធំ​រថ យន្ដ​បាន​លូន​មក​ដល់​បរិវេណ​កសិដ្ឋាន​ល្ហុងខ្វង​...​ពិសិដ្ឋ​ចុះ​ដើរ​ពិនិត្យ​មើល កន្លែង​បណ្ដុះបណ្ដាល​អម​ដោយ​បុរស​សុខា​...​គ្រូ​បង្គោល​កំពុង​តែ​បង្ហាត់​ពី​បច្ចេក​ដាំ​ល្ហុងខ្វង​ដល់​កម ្មករ​ជា​ច្រើន​នាក់ រហ័ស​ងាក​មក​គោរព
-​សួស្ដី​លោកនាយក !...(​គ្រូ​បង្គោល​)
-​សួស្ដី​លោកនាយក !...(​កម្មករ​ជា​ច្រើន​នាក់​)
ពិសិដ្ឋ​ញញឹម​ងក់ក្បាល​ជាស​ញា​គួរសម​តប​វិញ រួច​ហើយ​បន្ដ ជំហាន​ទៅ​កន្លែង​មួយទៀត​...​ពិសិដ្ឋ​ងាក​មក​និយាយ​ជាមួយ​បុរស​សុខា
-​ប៉ា​ធម៌​នៅ​បន្ដការងារ​របស់​ប៉ា​ធម៌​ចុះ​...​ខ្ញុំ​ដើរ​មើល​សកម្មភាព តែ​ម្នាក់ឯង​បាន​ហើយ !...
ថា​ហើយ​ពិសិដ្ឋ​បន្ដ​ជំហាន​ទៅ​មុខ​ទៀត ទុក​ឱ្យ​បុរស​សុខា​នៅ​ទី នេះ​ដើម្បី​ធ្វើ​ការងារ​របស់​គាត់​...​មក​ដល់​កន្លែង​ក្រោលគោ ឃើញ​កម្មករ​កំពុង​ឱ្យ ចំណី​សត្វ​មាន​ស្មៅ​លាយ​ដើម​បន្លែ​ផ្សេង​ៗ និង
មាន​បសុពេទ្យ​២​នាក់​កំពុង​ចាក់ វ៉ាក់សាំង​ទៅ​លើ​គោ ដើម្បី​ការពារ​ជម្ងឺ និង​ចាក់​ថ្នាំ​បំប៉ន​...​ពិសិដ្ឋ​ដើរ​ហួស​ទៅ កន្លែង​ចិញ្ចឹម​ពពែ ឃើញ​ហ្វូង​ពពែ​រាប់​សិប​ក្បាល​នៅ​ក្នុង​ក្រោល និង​មាន​កម្មករ ៤-៥​នាក់​នៅ​មើលថែ និង​ឱ្យ​ចំណី​...​ដើរមក​ដល់​ស្រះ​ចិញ្ចឹម​ត្រី​ឃើញ​កម្មករ​២ នាក់​កំពុង​ឱ្យ​ចំណី​ឱ្យ​ចំណី និង​រៀបចំ​បច្ចេកទេស​ចិញ្ចឹម​ទៅ​តាម​ជំនា​ញក​សិ កម្ម​...​។
ភាព​សោះកក្រោះ​បាន​រោយរាយ​លើ​ផ្ទៃមុខ​ពិសិដ្ឋ​ជា​ថ្មី​ម្ដងទៀត សបញ្ជាក់​ថា អ្នក​កំលោះ​ម្នាក់​នេះ​មុន​ដំបូង​ខំប្រឹង​កុហក​ខ្លួនឯង ដោយ​ប្ដូរ​ទឹក មុខ​ពី​ព្រួយ ក្រៀម​ស្រពោន​ចេញ មក​ដាក់​ជំនួស​នូវ​ទឹកមុខ​ស្រស់ស្រាយ ប៉ុន្ដែ មិន​បាន​ជោគជ័យ ក្ដី​ឈឺចាប់ ក្ដី​ទុក្ខសោក​នៅ​តែ​មក​រួមរឹត​លើ​ផ្ទៃមុខ​របស់​គេ វិញ​ដដែល​...​ទោះជា​ខំប្រឹង​សើច​ញញឹមញញែម​យ៉ាងណា ក៏​នៅ​តែ​មិន​ដូច​គ្រា ដើម ព្រោះ​វា​មិនមែន​ជា​បេះដូង​ពិត​របស់​គេ ។
ដើរមក​ដល់​សួន​បន្លែ ឃើញ​មនុស្ស​២-៣​នាក់ ខ្លះ​ដកស្មៅ​ចេញ ខ្លះ​កាន់​ទុយោ​បាញ់​ទឹក​ស្រោចស្រព​លើ​រង​បន្លែ​...​ពិសិដ្ឋ​វិលមុខ​ខ្ញាល់​ស្ទើរតែ ដួល​ទៅ​ហើយ ដោយសារ​តែ​ភាព​ច្របូកច្របល់​ខ្វល់​ក្នុង​អារម្មណ៍​ពន់ពេក​...​មក ដល់​វាល​ចំការ​ល្វើយ​ល្វឹង លាតសន្ធឹង​ដាច់​កន្ទុយភ្នែក ល្ហុងខ្វង​លូត​ខ្ពស់​ៗ​ត្រឹម ចង្កេះ​ទៅ​ហើយ​...​កន្លែង​ខ្លះ​មិន​ទាន់​ដាំ ឃើញ​មាន​គ្រឿងចក្រ​ឈូស​ឆាយ​និង​ភ្ជួរ រាស់​...​ទុយោ​បាញ់​ទឹក​ដែល​ជា​ប្រព័ន្ធ​ស្រោចស្រព ឃើញ​បាញ់​ទឹកជា​ផ្កា​សរសៃ តូច​ៗ​ឡើង​ទៅ​លើ​ដើម្បី​ផ្សើម​ដី និង​ផ្សើម​ដល់​ដើម​ល្ហុងខ្វង ដែល​កំពុង​លូត លាស់ ។
ពិសិដ្ឋ​ដាក់​អង្គុយ​លើ​បង់​ថ្ម​មួយ​ក្រោម​ដើមឈើ​ជ្រក​ម្លប់​ត្រឈឹង ត្រឈៃ​នឹក​ដល់​ស្រី​ជាទី​ស្រឡាញ់​...​ប្រុស​ល្អ​ហាក់​អង្វរ​ចិត្ដ​កុំឱ្យ​ខ្វល់ តែ​នៅ​តែ នឹក​ដល់​ធា​រី​ដដែល​...​អ្នក​កំលោះ​ស្រមៃ​ឃើញ​រូបភាព ជូន​ដំណើរ​ស្រស់​ស្រី​ដើរ កំសាន្ដ​មើល​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទី​នេះ ហាក់ដូចជា​នៅ​ថ្មី​ៗ ឮ​សម្លេង​ស្រី ជាប់​នឹង​សោតា​...​។
នៅ​ការិយាល័យ​នៃ​សណ្ឋាគារ​កុលាប​២​ឯណោះ​វិញ សំណាង អ្នក​នាង​សូលី​ដា និង​វិសាល កំពុង​តែ​ជួបជុំ​គ្នា ពិភាក្សា​រក​គន្លឹះ ដើម្បី​ធ្វើ​ឱ្យ ពិសិដ្ឋ និង​ធា​រី​បាន​ជួប​គ្នា ព្រោះ​ពួក​គេ​ទើបតែ​ស្រាវជ្រាវ​រក​ឃើញ​ដំណឹង​ថ្មី មួយ​...​សូលី​ដា​ឧទាន​សួរ
-​ពួក​លោក​ហៅ​ខ្ញុំ​មក​ប្រញាប់​យ៉ាងនេះ​មានការ​អ្វី​ដែរ ?​...
សំណាង​ប្រញាប់​ឆ្លើយ​ទាំង​តក់ក្រហល់
-​ពួក​យើង​ទាំងអស់​គ្នា​ត្រូវ​តែ​ប្រញាប់​ទៅ​បំបែក​សំណុំ​អាថ៌​កំបាំង របស់​លោក​វណ្ណ​រ័​ត្ន !...
-​លោក​វណ្ណ​រ័​ត្ន​មាន​អាថ៌​កំបាំង​អី​ទៅ ?​...(​សូលី​ដា​សួរ​ទាំង​ភ្ញាក់ ផ្អើល​)
សំណាង​ច្រាសច្រាល​ដើរទៅ​ដើរមក​បណ្ដើរ និយាយ​បណ្ដើរ
-​ពិសិដ្ឋ​ប្រាប់​ថា​លោក​វណ្ណ​រ័​ត្ន​មាន​ប្រពន្ធ​និង​កូនស្រី​ម្នាក់​កំពុង រស់នៅ​ទាំង​លំបាក​នៅ​ក្រុងព្រះសីហនុ​...​ដំបូង​ខ្ញុំ​មិន​ជឿ​ពិសិដ្ឋ​និយាយ​ទេ​...​តែ ពួក​ខ្ញុំ​បាន​ស៊ើប​អស់ហើយ គឺ​ពិតប្រាកដ​មែន !...​ប្រពន្ធ​របស់​លោក​វណ្ណ​រ័​ត្ន ឈ្មោះ​ម៉ា​រ៉ា និង​កូនស្រី​ម្នាក់​ឈ្មោះ​ស៊ី​ណា ប្រកប​មុខរបរ​រែក​មឹក​អាំង បង្គា ស្រុស ក្ដាម​ស្ងោរ​លក់​តាម​ឆ្នេរសមុទ្រ​...​ពួក​គេ​នៅ​រួមរស់​ជាមួយ​គ្នា​នៅឡើយ ទេ​...​គឺ​កន្លះ​ខែ​លោក​វណ្ណ​រ័​ត្ន​ឡើង​ទៅ​ក្រុងព្រះសីហនុ​ម្ដង ដើម្បី​រួមរស់​ជាមួយ ប្រពន្ធ​-​កូន​របស់​គេ !...
-​ប្រពន្ធ​របស់​លោក​វណ្ណ​រ័​ត្ន​មាន​ដឹង​ថា លោក​វណ្ណ​រ័​ត្ន​មាន បំណង​រៀប​ការ​ជាមួយ​ធា​រី​ទេ​...​ហើយ​ធា​រី​មាន​ដឹង​រឿង​នេះ​ទេ ?​...(​សូលី​ដា​សួរ​)
-​អត់​ទេ !...​លោក​វណ្ណ​រ័​ត្ន​ព្យាយាម​លាក់​រឿង​នេះ​ទាំងអស់​... ប្រពន្ធ​របស់​លោក​វណ្ណ​រ័​ត្ន​មិនដឹង​ថា លោក​វណ្ណ​រ័​ត្ន​ធ្វើការ​នៅ​សណ្ឋាគារ​ទេ បែរជា​ដឹង​ថា​ធ្វើ​អង្គរ័ក្ស​ទៅ​វិញ​...​ឯ​អ្នក​នាង​ធា​រី​រឹតតែ​មិនដឹង​រឿង​អី​ទៅ​ទៀត !... (​សំណាង​)
-​ហេតុ​អី​ក៏​បង​ពិសិដ្ឋ មិន​ប្រាប់​ធា​រី​ឱ្យ​ដឹង​រឿង​នេះ​ទៅ ?​... (​សូលី​ដា​បន្លឺ​សំណួរ​បែប​ឆ្ងល់​)
-​ហ៊ឺយ !...​ពិសិដ្ឋ​នេះ​លំបាក​ណាស់ !...​គូប្រជែង​របស់​ខ្លួន​លោភ លន់​ដណ្ដើម​ស្រី​២-៣​ម្នាក់ឯង​ហើយ នៅ​ប្រកាន់​សច្ចធម៌​ទៀត​...​គេ​ថា​ប្រកួត ប្រជែង​ជាមួយ​លោក​វណ្ណ​រ័​ត្ន​ដោយ​យុត្ដិធម៌ គេ​មិន​ប្រាប់​រឿង​នេះ​ដល់​ធា​រី​ទេ​... គេ​ទុក​ឱ្យ​ធា​រី​ងាក​មក​រក​គេ​ដោយ​ខ្លួនឯង !... (​សំណាង​)

-​មិនកើត​ទេ !...​អ្វី​ៗ​នឹង​ជ

Tags: