CamNews

តារា 

តារាសម្តែងដ៏ល្បី លោក Ji Soo ជួបគ្រោះធំ ត្រូវគ្រូពេទ្យតម្រូវឲ្យវះកាត់ខួរឆ្អឹងជាបន្ទាន់ ធ្វើឲ្យអ្នកគាំ

(កូរ៉េ)៖ អ្នកគាំទ្រ តារាសម្តែង Ji Soo បានសម្តែងអារម្មណ៍ ខ្វល់ខ្វាយចិត្តយ៉ាងខ្លាំង បន្ទាប់ពីពួកគេ បានឮដំណឹងថា តារាប្រុសរូបនេះ ត្រូវចូលបន្ទប់វះកាត់ខួរឆ្អឹងធ្ងន់ធ្ងរ កាលពីថ្ងៃទី១៣ កញ្ញា​ កន្លងទៅនេះ។

តំណាងក្រុមហ៊ុន Prain TPC បានប្រកាស ឲ្យមហាជនដឹង​ថា លោក Ji Soo ពេលនេះមានសភាពធូរស្រាលហើយ បន្ទាប់ពីក្រុមគ្រូពេទ្យ ធ្វើការវះកាត់ខួរឆ្អឹង ដែលបណ្តាលឲ្យ​គេកើតអាការៈ ឈឺចាប់ត្រង់ជើងជាខ្លាំង មួយរយៈមកនេះ។

តារាសម្តែងកូរ៉េ Ji Soo ធ្លាប់ចូលមន្ទីរពេទ្យ ច្រើនដងមក​ហើយ ប៉ុន្តែនៅដំណាក់កាលនេះ លោកហាក់មានអាការៈគ្រុនក្តៅ និងរងការឈឺចាប់ខ្លាំង ទើបគ្រូពេទ្យសម្រេចឲ្យវះកាត់បន្ទាន់ ហើយក៏ទទួលជោគជ័យដែរ។ ពីដំបូង ខាងក្រុមហ៊ុន​មានការបារម្ភថា សុខភាពតួប្រុសម្នាក់នេះ អាចប៉ះពាល់ដល់ការសម្តែង ខ្សែភាព​យន្ត​រឿង «Fantastic» ដែលមិនទាន់​ថតចប់នៅឡើយ ប៉ុន្តែពេលនេះ គេអាចបន្តការ​សម្តែង​បាន ខណៈដើរជាតួអង្គ «Kim Sang Wook» ក្នុងសាច់រឿង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Ji Soo