CamNews

ព័ត៌មានជាតិ 

ជំនួបចរចាកំពូល រវាងសម្តេចតេជោ ហ៊ុន សែន និង លោក សម រង្ស៊ី បានបញ្ចប់ហើយ

ភ្នំពេញ៖ ជំនួបចរចារវាងសម្តេចតេជោ ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងលោក
សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានបញ្ចប់ហើយនៅម៉ោង ១ និង៤៥នាទីរសៀលថ្ងៃទី១៦
ខែកញ្ញា នេះ ក្រោម បរិយាកាសមួយល្អប្រសើរ។

លទ្ធផល នៃជំនួបគេមិនទាន់ដឹងនៅឡើយទេ ក្រោយបញ្ចប់កិច្ចរយៈពេលជិត៥ម៉ោង សម្តេចតេជោ
ហ៊ុន សែន និង លោក សម រង្ស៊ី បានចេញពីវិមានរដ្ឋសភា ដោយទុកឲ្យលោក ប្រាក់ សុខុន និង
លោក យឹម សុវណ្ណ ផ្តល់ ព័ត៌មានជូនក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ