CamNews

ព័ត៌មានជាតិ 

កម្ពុជា​ប្រុងប្រយ័ត្ន​ខ្ពស់ ​ករណី​រា​ត្បាត​ជំងឺ​ប៉េស​ជ្រូក​អាហ្វ្រិកថ្មីៗទៀត នៅ​វៀតណាម

​​បន្ទាប់ពី​មាន​សេចក្ដី​ការណ៍​ថ្មី​ ​នៃ​ជំងឺ​ប៉េស​ជ្រូក​អាហ្វ្រិក​ ​(​ASF​)​ ​រាលដាល​នៅ​ប្រទេសជិតខាង​វៀតណាម​។​ ​ប្រទេស​កម្ពុជា​នៅតែ​ប្រុងប្រយ័ត្ន​ខ្ពស់​ ​ចំពោះ​ការ​ឆ្លង​ចូល​នៃ​មេរោគ​នេះ​ ​ដោយ​ក្រសួង​កសិកម្ម​ ​ហើយ​អំពាវនាវ​ឲ្យ​មានការ​ត្រួតពិនិត្យ​ ​ការនាំចូល​ជ្រូក​កាន់តែ​តឹងរ៉ឹង​។​

​យោង​តាម​របាយការណ៍​ ​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​វៀតណាម​ពី​ថ្ងៃ​ចន្ទ​ ​បាន​ឲ្យដឹង​ថា​ ​ករណី​ ​ASF​ ​បាន​កំពង់​រាតត្បាត​នៅ​ខេត្ត​ភាគ​ខាងត្បូង​ ​និង​ភាគ​ខាងជើង​របស់​ប្រទេស​វៀតណាម​ ​ក្នុង​ប៉ុន្មាន​សប្តាហ៍​កន្លងទៅ​។​លោក​ ​តាន​ ​ផាន់​ណា​រ៉ា​ ​អគ្គនាយក​នៃ​នាយកដ្ឋាន​សុខភាព​សត្វ​ ​និង​ផលិតកម្ម​បាន​និយាយ​ថា​ ​ព័ត៌មាន​អំពី​ការ​ផ្ទុះ​ថ្មី​នៅ​វៀតណាម​ ​បាន​ធ្វើឲ្យ​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​រីក​រាលដាល​ ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ​ជាពិសេស​ប្រសិនបើ​ការ​ហាមឃាត់​ការនាំចូល​ជ្រូក​ ​មិន​ត្រូវ​បាន​អនុវត្ត​ដោយ​ត្រឹមត្រូវ​។​

​ក្រសួង​កសិកម្ម​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ ​អនុវត្ដ​ឲ្យបាន​តឹងរ៉ឹង​ ​នូវ​ការ​ហាមឃាត់​បណ្តោះអាសន្ន​ ​លើ​ការនាំចូល​ជ្រូក​ពី​វៀតណាម​ ​បន្ទាប់ពី​មាន​របាយការណ៍​ថា​ ​មេរោគ​បាន​រីក​រាលដាល​ឆ្លង​ពី​ភាគ​ខាងជើង​ ​ទៅ​ភាគ​ខាងត្បូង​នៃ​ប្រទេស​វៀតណាម​ ​ដែល​មាន​ព្រំដែន​ជាប់​ខេ​ត្ដ​តាកែវ​ ​ព្រៃវែង​ ​និង​ស្វាយរៀង​ ​”​។​ទោះបីជា​មានការ​ហាមឃាត់​ក៏ដោយ​ ​ក៏​ការនាំចូល​ជ្រូក​វៀតណាម​ខុសច្បាប់​ ​នៅតែ​កំពុង​ស្វែងរក​ច្រក​ផ្សេង​ ​ដើម្បី​ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា​ដដែល​។​

​”​ទីមួយ​ ​យើង​កំពុង​ស្នើ​ឲ្យ​អាជ្ញាធរ​រឹត​បន្តឹង​ ​ចំពោះ​ការ​ហាមឃាត់​នេះ​។​ ​ទីពីរ​ ​យើង​ចង់​ស្នើ​ឲ្យ​ប្រជា​ពល​រដ្ធ​ដែល​រស់នៅ​ជិត​ព្រំដែន​ ​ជៀសវាង​ការទិញ​សាច់​ជ្រូក​ ​ពី​ប្រភព​ដែល​មិន​ស្គាល់​ច្បាស់​។​

​នៅក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ម្សិលមិញ​ជាមួយ​អង្គការ​ស្បៀងអាហារ​ ​និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ​ ​(​FAO​)​ ​និង​អង្គការសុខភាព​សត្វ​ពិភពលោក​ ​(​OIE​)​ ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​លោក​ ​វេង​ ​សា​ខុន​ ​បាន​ស្នើសុំ​ជំនួយ​ ​និង​អនុសាសន៍​ ​ដើម្បី​ការពារ​ការ​ផ្ទុះឡើង​នៃ​ជំងឺ​ប៉េស​ជ្រូក​អាហ្វ្រិក​នៅ​កម្ពុជា​។​អ្នកជំនាញ​របស់​អង្គការ​ ​FAO​ ​និង​ ​OIE​ ​ឥឡូវនេះ​កំពុង​ស្ថិតនៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ដើម្បី​ពិនិត្យ​ជ្រូក​ក្នុង​ស្រុក​ ​រកមើល​សញ្ញា​នៃ​មេរោគ​ ​និង​ផ្តល់​ជា​អនុសាសន៍​ដល់​រដ្ឋាភិបាល​។​

​កាលពី​ខែមេសា​ ​ករណី​ជំងឺ​ប៉េស​ជ្រូក​អាហ្វ្រិក​មួយ​ ​ត្រូវ​បាន​រាយការណ៍​នៅ​ខេត្តរតនគិរី​ ​ដែល​ជាប់​ព្រំដែន​វៀតណាម​។​ ​ក្រសួង​កសិកម្ម​ ​បាន​ដាក់​បញ្ជា​ថា​ ​សត្វ​ដែល​រង​ផល​ប៉ះពាល់​ត្រូវតែ​កប់​ចោល​ ​និង​ហាមឃាត់​ការ​ចរាចរ​សត្វ​ជ្រូក​ចេញពី​ខេ​ត្ដ​។​លោក​ ​ស៊្រុន​ ​ពៅ​ ​ប្រធាន​សមាគម​ចិញ្ចឹមសត្វ​កម្ពុជា​ ​បាន​ទទួលស្គាល់​កិច្ច​ខំប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ ​ក្នុង​ការទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​នេះ​។​

​លោក​ ​ពៅ​ ​បាន​មានប្រសាសន៍​ថា​ ​”​ដោយសារ​ភាព​ជោគជ័យ​របស់ក្រ​សួង​ ​ជាមួយនឹង​ការ​ដោះស្រាយ​បញ្ហា​នេះ​ ​យើង​ជា​អ្នក​ចិញ្ចឹម​ជ្រូក​ ​និង​អ្នកប្រើ​ប្រាស់​ ​ចង់​ស្នើសុំ​ឲ្យ​មានការ​ត្រួត​ពិ​និ​ត្រ​កាន់តែ​តឹងរ៉ឹង​នៅ​តាម​ព្រំដែន​ ​ដើម្បី​ទប់ស្កាត់​ការនាំចូល​ខុសច្បាប់​៕​

ប្រភព ៖ ខ្មែរថាម


Tags: Local news Social news