CamNews

តារា 

ស្រីស្អាត Jannine Weigel បង្ហោះឃ្លឹបវីដេអូធ្វើតំរាប់តាមបទ PAPP ឡូយមិនចាញ់ម្ទាស់ដើម

តារាថៃ ៖ តារាស្រីរូបសម្រស់ប្រចាំប្រទេសថៃ នាង Jannine Weigel បានធ្វើឲ្យផ្ទុះសំណើចខ្លាំងមែនទែន ដោយសារតែឃ្លឹបវីដេអូ ធ្វើតំរាប់តាមបទចម្រៀងដែលកំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំងរបស់ស្រទាប់យុវវ័យ នោះគឺបទ pen pineapple apple pen ដែលអាចហៅកាត់ថា PPAP ។ 

គួរបញ្ជាក់ឲ្យដឹងថា បទចម្រៀងមួយបទកំពុងតែល្បីសុះសាយខ្លាំងជាទីបំផុត មិនថានៅតាមបណ្តាញសង្គម Facebook ឬ Youtube ឡើយ គឺសុទ្ធតែពេញចិត្តនិងបទចម្រៀងមួយបទនេះ ។ ថ្វីត្បិតតែបទនេះទើបតែចេញក៏ពិតមែន ប៉ុន្តែមានចំនួនអ្នកទស្សនាដល់ទៅរាបលាននាក់ឯណោះ ។​

អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត នាង Jannine Weigel បានធ្វើតំរាប់តាមវីដេអូរបស់ម្ចាស់ដើម និងបង្ហោះឃ្លឹបវីដេអូននោះ នៅលើគណនី Facebook ផ្ទាល់របស់នាងគឺថា ពិតជាឡូយមិនចាញ់ម្ទាស់ដើមឡើយ ។

តោះទៅទស្សនាវីដេអូនោះជាមួយ Camnews ទាំងអស់គ្នា ៕







 

 

ប្រែសម្រួល ៖ គន្ធា

 

ប្រភព ៖ FB Jannine Weigel