CamNews

កំសាន្ត 

តារាស្រីកញ្ញា Yaya Urassaya សម្ដែងតែ ៣០ នាទីបានលុយ ៣០ ម៉ឺនបាត តែនាងបានធ្វើរឿងអស្ចារ្យនេះ មុនឡើងសម្

ប្រទេសថៃ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ  តារាសម្ដែងដ៏ស្រស់ស្អាត និងមានទេពកោសល្យកញ្ញា Yaya Urassaya បានចូលរួមសម្ដែង ក្នុងកម្មវិធីបុណ្យនៅខេត្ដ Nakhon Phanom  ប្រទេសថៃ ។



យោងតាមគេហទំព័រ Sanook តារាស្រីរូបនេះ បានទទួលប្រាក់ប្រហែល ៣០ ម៉ឺនបាតសម្រាប់ការបង្ហាញខ្លួន និងការសម្ដែងរយៈពេល ៣០ នាទីនៅក្នុងកម្មវិធីបុណ្យ ។ អ្នកទស្សនា និងប្រជាជនរស់នៅក្នុងខេត្ដនោះ បានទស្សនាការសម្ដែងដ៏អស្ចារ្យរបស់នាង  នៅក្នុងកម្មវិធីបុណ្យនោះ ។

ប៉ុន្ដែអ្វីដែលគួរឱ្យសរសើរ មុនពេលចូលរួមព្រឹត្ដិការណ៍នោះ កញ្ញា Yaya Urassaya  បានឧបត្ថម្ភអាហារូបករណ៍នូវទឹកប្រាក់ចំនួន ១០ ម៉ឺនបាតដល់សិស្សប្រមាណ ២០ នាក់ នៅក្នុងខេត្ដ Nakhon Phanom ។



គួរបញ្ជាក់ថា Yaya Urassaya គឺជាកំពូលតារាសម្ដែងមួយរូប នៅក្នុងឧស្សាហកម្មសិល្បកម្សាន្ដរបស់ថៃ ។ តារាស្រីរូបនេះ មានសម្រស់ស្អាត និងមានទឹកចិត្ដសប្បុរស ៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdates