ភ្នំពេញៈ រថយន្ត Rangrover មួយគ្រឿង បានបើកបុកផ្ទះប្រជាពលរដ្ឋ ដែលរស់នៅស្ថិតក្បែរ រង្វង់មូល គួចកាណុង ក្នុងសសង្កាត់ស្រះចក ទាំងយប់ ទំនងជាម្ចាស់រថយន្ត ស្រវឹងស្រា បាត់បង់ស្មារតី ទើបបានជាបើក បុករះចូលផ្ទះប្រជាពលរដ្ឋដូច្នេះ។ ហេតុការណ៍នេះមិនបានបណ្តាលឲ្យនរណា ម្នាក់រងរបួសនោះទេ។
ប្រពភពព័ត៌មានបានឲ្យដឹងថា នៅវេលាពាក់កណ្តាលអាធ្រាត្រ ម៉ោង១២និង ១០យប់ ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៥ គេឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកRangrover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2T-8055 បានបើកមកម្តុំរង្វង់មូល គួចកាណុង ស្ថិតក្នុងភូមទី១៩ សង្កាត់ស្រះចក រថយន្តក៏បានបើក ជ្រុលចង្កូត ទៅបុកផ្ទះប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះ បណ្តាលខូចខាតទ្រព្យសម្បត្តិមួយចំនួន តែសំណាងល្អគ្មានអ្នករងរបួស។
ប្រភពបន្តថា ក្រោយកើតហេតុម្ចាស់រថយន្តបាន ចុះពីលើរថយន្ត រួចរត់គេចខ្លួនបាត់ បន្សល់ទុករថយន្ត នៅកន្លែងហេតុ។
បច្ចុប្បន្នកម្លាំងនគរបាលប៉ុស្តិ៍ ស្រះចកកំពុងធ្វើអន្តរាគម និងស្រាវជ្រាវ រកម្ចាស់រថយន្តបង្ក យកមកដោះស្រាយតាមនីតិវិធី៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល