សម្រាប់មិត្តនារីៗដែលស្រលាញ់រូបរាង និងចង់ស្រកខ្លាញ់ក្បាលពោះ អាចសាកល្បងជាមួយនិងវិធីសាស្រ្តចំនួន ២០ នៅខាងក្រោមជាមួយ Camnews បាន ។
១. បរិភោគជាតិសរសៃហ្វាយប័រងាយរំលាយឱ្យបានច្រើន
២. ចៀសវាងទទួលទានអាហារសម្បូរខ្លាញ់ឆ្អែត(អាហារបំពង.....ដំឡូងចៀន)
៣. កុំទទួលទានគ្រឿងស្រវឹងច្រើនពេក
៤. បរិភោគប្រភេទអាហារសម្បូរប្រូតេអ៊ីនខ្ពស់(សាច់សត្វ ត្រី ស៊ុត ទឹកដោះ សណ្ដែក)
៥. កាត់បន្ថយកម្រិតស្រ្ដេស
៦. កុំបរិភោគប្រភេទអាហារផ្អែមច្រើន
៧. ហាត់ប្រាណសម្រួលចង្វាក់បេះដូង(Cardio)
៨. កាត់បន្ថយអាហារ ដែលសម្បូរជាតិកាបូអ៊ីដ្រាដ(ដំឡូងបារាំង pasta និងនំបុ័ង)
៩. ឈប់ប្រើប្រេងឆា ប្ដូរមកប្រើប្រេងដូងជំនួសវិញ ដើម្បីចម្អិនម្ហូប
១០. ហាត់លើកទម្ងន់ ពង្រឹងសាច់ដុំជាប្រចាំ
១១. ចៀសវាងបរិភោគភេសជ្ជៈដាក់ស្ករ
១២. គេងឱ្យបានគ្រប់គ្រាន់
១៣. គ្រប់គ្រងតាមដាមនូវអាហារ ដែលអ្នកទទួលទាន និងការហាត់ប្រាណ
១៤. បរិភោគប្រភេទត្រីសម្បូរខ្លាញ់ឱ្យបានរាល់សប្ដាហ៍
១៥. ឈប់បរិភោគទឹកផ្លែឈើ
១៦. ប្រើទឹកខ្មេះចម្រាញ់ពីផ្លែប៉ោម ក្នុងរបបអាហាររបស់អ្នក
១៧. បរិភោគអាហារ ដែលសម្បូរជាតិប្រូបាយអូទិក ឬឱសថប្រូបាយអូទិក
១៨. តមអាហារ
១៩. ទទួលទានតែបៃតង
២០. ផ្លាស់ប្ដូរទម្លាប់អាក្រក់ផ្សេងៗ ដែលនាំឱ្យឡើងទម្ងន់ និងខូចសុខភាព ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ healthline