CamNews

កំសាន្ត 

ស្រីស្អាត Megan Wang ធ្វើឱ្យបែកធ្លាយរូបថតស្រាត របស់ខ្លួន ជាង ៦០០សន្លឹក

កាលពីម្សិលមិញនេះ ទំព័រ Ifeng បានចុះផ្សាយនូវរូបថតសេចស៊ី  ជាច្រើនសន្លឹករបស់ស្រី
ស្អាត Megan Wang  ដែលនាងត្រូវបានគេមើលឃើញថាបានធ្វើឱ្យបែកធ្លាយរូបថតអាក្រាត
របស់ខ្លួន ចំនួនជាង ៦០០សន្លឹក។

ជជែកជាមួយអ្នកយកព័ត៌មាន  Megan Wang  បានទទួលស្គាល់ថា   ទាំងនេះគឺជារូបថត
អាក្រាតរបស់ខ្លួនពិតមែន។ នាងថ្លែងថា ៖ "ត្រឹមត្រូវ នេះគឺជារូបថតរបស់ខ្ញុំ វាជារូបថត ក្នុង
កម្រងរូបថតចំនួនជាង ៦០០សន្លឹកដែលខ្ញុំបានថតកាលពីបីឆ្នាំបីមុន។ ខ្ញុំបានថតបែបនេះ គឺ
ដើម្បីរក្សាទុកនូវភាពជាឯកជនរបស់ខ្ញុំ។ ខ្ញុំពិតជាមិនចង់ឱ្យរូបថតទាំងនេះ    ទៅដល់ដៃអ្នក
ផ្សេងនោះទេ"។

គួររំលឹកថា Megan Wang គឺជាសិល្បការិនីល្បីឈ្មោះម្នាក់  ប៉ុន្ដែនាងក៏ត្រូវបានគេរិះគន់ច្រើន
អំពីភាពសិចស៊ីរបស់នាង ដូច្នេះ មានគេសង្ស័យថា Megan Wang  គឺជាអ្នកនៅពីក្រោយការ
បង្ហោះរូបថតអាក្រាតកាយទាំងនេះ។

 

ដោយ ៖ សីហា
ប្រភព ៖ k14