CamNews

ព័ត៌មានជាតិ 

អគ្គិភ័យ ឆេះទីតាំងលក់ និង ជួសជុលរថយន្ត មួយកន្លែង លើផ្លូវជាសុផារ៉ា

ភ្នំពេញ៖ សមត្ថកិច្ច បានឱ្យដឹងថា នៅរសៀល ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៥នេះ មានអគ្គិភ័យមួយ បានឆាបឆេះ ទីតាំងលក់ និងជួសជុល រថយន្ដមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៥៩៨ (ផ្លូវជាសុផារ៉ា) ក្នុងសង្កាត់ ទួលសង្កែ ខណ្ឌឫស្សីកែវ។

អគ្គិភ័យនេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីទុស្សេខ្សែភ្លើង នៅក្នុងទីតាំងលក់ និងជួសជុល រថយន្ដ ខាងលើ ធ្វើឱ្យខូចខាត នូវទ្រព្យសម្បត្តិមួយចំនួន ប៉ុន្តែមិនបានបង្កឱ្យមាន គ្រោះថ្នាក់ ដល់អាយុជីវិតមនុស្សនោះ ទេ ។

ករណីនេះ សមត្ថកិច្ច បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន១០គ្រឿង ដោយធ្វើការបាញ់ពន្លត់អស់ ប្រមាណ២០នាទី ទើបអគ្គិភ័យខាងលើ បានរលត់ទាំងស្រុងតែម្តង ។ យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់ បង្ហាញពីរបាយការណ៍ច្បាស់លាស់ ពីទំហំនៃការខូចខាតនៅឡើយទេ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP