CamNews

តារា 

Lauren Bacall តារា Hollywood បានស្លាប់ ដោយសារ ដាច់សរសៃ ឈាម ក្នុងខួរក្បាល

បើយោងតាមគេហទំព័រ TMZ  Lauren Bacall គឺជាតារា Hollywood ស្រីដ៏ឈានមុខម្នាក់ ក្នុងចំណោមតារាជាច្រើនទៀត បានស្លាប់កាលពីព្រឹកម្សិលមិញ។





សមាជិកគ្រួសាររបស់នាង បានប្រាប់ TMZថា៖  Bacall  បានស្លាប់ដោយសារដាច់សរសៃ ឈាមក្នុងខួរក្បាល កាលពីព្រឹកថ្ងៃអង្គារ នៅឯផ្ទះរបស់នាង។

Bacall ដែលបានដើរតួឯក និងបានរៀបការជាមួយ Humphrey Bogart  បានសំដែងជាតួឯក ក្នុងរឿងជាច្រើនដូចជា "The Mirror Has Two Faces," "How to Marry a Millionaire" និង "Designing Woman"។ នៅក្នុងរឿង "Key Largo" ដែលល្បីបំផុត ក្នុងចំណោមរឿងល្បីៗ ដ៏ទៃទៀត នាងបានសំដែងជាមួយ Bogart ក្នុងឆ្នាំ ១៩៤៨។

នាងបានរៀបការជាមួយ Bogart ក្នុងឆ្នាំ១៩៤៥ ហើយពួកគេបាននៅជាមួួយគ្នា រហូតដល់  Bogart ស្លាប់នៅឆ្នាំ១៩៥៧។ បន្ទាប់មក ក្នុងឆ្នាំ១៩៦១ នាងបានរៀបការជាមួយ Jason Robards ហើយបានលែងលះគ្នានៅឆ្នាំ១៩៦៩។ នាងមានកូន ៣នាក់។​ 

នាពេលថ្មីៗនេះ នាងបានលេចមុខក្នុងរឿង​ "Family Guy" ដែល ដើរតួជាមិត្តភក្តិម្តាយរបស់​ Peter ឈ្មោះថា Evelyn.

 


ប្រែសំរួលដោយ៖ មុន្នី
ប្រភព៖ TMZ