ភ្នំពេញ៖ នៅម៉ោងប្រមាណជាង ១១៖០០នាទីយប់ ថ្ងៃទី១៦ ខែមិថុនានេះ លោក មាជ សុវណ្ណារ៉ា មន្រ្តីជាន់ខ្ពស់ របស់គណបក្សសង្គ្រោះជាតិ បានបង្ហាញសារវីដេអូមួយ ខណៈដែលរូបលោកស្ថិត អាកាស យានដ្ឋាន អន្តរជាតិ របស់ប្រទេសថៃ នាទីក្រុងបាងកកថា រូបលោកនឹងចាកចេញ ពីប្រទេសថៃ ទៅកាន់សហរដ្ឋអាម៉េរិក ដើម្បីបន្តការព្យាបាលរងរបួស របស់លោក និងភរិយា ព្រោះនៅទីក្រុងបាងកក ទាំងថ្លៃព្យាបាល និងស្នាក់នៅមានតម្លៃថ្លៃ ។
លោក មាជ សុវណ្ណារ៉ា បាននិយាយនៅក្នុងវីដេអូនោះថា «ខ្ញុំទៅព្យាបាលនៅអាម៉េរិក ខ្ញុំមិនរត់ចោល ស្រុកទេ ខ្ញុំនឹងត្រឡប់មកកម្ពុជា វិញក្រោយព្យាបាលរួច នឹងមកតទល់ជាមួយប្រព័ន្ធ តុលាការ នៅកម្ពុជា ហើយក៏សូមអរគុណដល់ រដ្ឋាភិបាល ដែលបាន Passport សម្រាប់ឲ្យ ខ្ញុំមកព្យាបាល នៅក្រៅប្រទេស»។
សូមជំរាបថា នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥ លោក មាជ សុវណ្ណារ៉ា និងភរិយា បានជួបគ្រោះថ្នាក់ចរាចរណ៍ តាមបណ្តោយផ្លូវជាតិលេខ៥ នៅឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយរថយន្ត ២គ្រឿង បើកបញ្ច្រាសទិសគ្នា បណ្តាលឲ្យលោក មាជ សុវណ្ណារ៉ា និងភរិយារងរបួសធ្ងន់៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល
ខ្ញុំបាទមកដល់សហរដ្ឋអាមេរិចដោយសុវត្ថិភាពហើយហើយក៍សូមអរគុណញាតិមិត្ដបងប្អូន ដែលបានស្វាគមន៍យ៉ាងកក់ក្ដៅ...
Posted by Meach Sovannara CNRP on Tuesday, June 16, 2015
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល
ខ្ញុំបាទនឹងត្រទប់ទៅកម្ពុជាវិញ នៅពេលខ្ញុំបាទព្យាបាលរួចពីខ្ញុំបាទ មាជ សុវណ្ណារ៉ា
Posted by Meach Sovannara CNRP on Tuesday, June 16, 2015