(ភ្នំពេញ)៖ ការរៀបប្រកួតកីឡា កងយោធពលខេមរភូមិន្ទឆ្នាំ២០១៧ នឹងរៀបចំឡើង ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ នៅទីធ្លាធំមុខសាលមហោស្រពកោះពេជ្រ។
សូមបញ្ជាក់ថា ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០១៧ (ការប្រកួតកីឡាកងទ័ព) គឺជាព្រឹត្តិការណ៍ធំមួយដែលត្រូវបានរៀបចំឡើងក្នុង
គោលបំណងសំខាន់ៗ៖ រំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិ ៧ មករា ១៩៧៩-៧ មករា ២០១៧ និងប្រមូលមូលនិធិដើម្បីគាំទ្រសកម្មភាពសមាគមអតីតយុទ្ធជនកម្ពុជា។
លើសពីនេះព្រឹត្តិការណ៍នេះ នឹងបង្ហាញដល់សាធារណជន និងមហាជន ស្វែងយល់ និងយល់ដឹងបន្ថែមទៀតអំពីតួនាទី និងភារកិច្ចរបស់កងទ័ពក្នុងការចូលរួមថែរក្សាសុខសន្តិភាពនិងការអភិវឌ្ឍប្រទេសជាតិ។ បន្ថែមពីនេះទៀត បង្កលក្ខណៈឱ្យមហាជនចូលរួមកាន់តែជិតស្និទ្ធជាមួយនឹងកងទ័ព។
ជាមួយគ្នានេះ សូមឲ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈចូលរួមយ៉ាងច្រើនកោះករ នៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ៕
ខាងក្រោមនេះ ជាព័ត៌មានលម្អិតនៃការរៀបចំកម្មវិធី៖
ទី១៖ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ៨៖០០ព្រឹក ពិធីក្រុងពិលីក្នុងការរៀបចំកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០១៧
ទី២៖ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ៥៖០០ល្ងាច កម្មវិធីប្រគុំតន្រ្តី និងការតាំងពិព័រណ៌
ទី៣៖ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ៥៖៣០ល្ងាច កម្មវិធីប្រគុំតន្រ្តី និងការតាំងពិព័រណ៌
ទី៤៖ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ៦៖០០ព្រឹក កម្មវិធីកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០១៧ ជាផ្លូវការចាប់ផ្តើម
(សូមជូនភ្ជាប់មកជាមួយកម្មវិធីលំអិត)
ទី៥៖ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ៥៖៣០ល្ងាច កម្មវិធីប្រគុំតន្រ្តី និងការតាំងពិព័រណ៌៕
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី