(ភ្នំពេញ)៖ ចោរម្នាក់ ក្នុងចំណោមបក្ខពួក ដែលបានធ្វើសកម្មភាពលួចកាច់កម៉ូតូ១គ្រឿង បានសម្រេចដែលត្រូវគេថតចេញពីកាមេរ៉ា សុវត្ថិភាព ហើយបង្ហោះផ្អើលពេញបណ្ដាញសង្គម Facebok នោះត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ឫស្សីកែវ ខណ្ឌឫស្សីកែវ បន្តស្រាវជ្រាវ រហូតតាមបង្ក្រាបបានហើយ រួមជាមួយអ្នកទទួលផលចោរកម្ម ម្នាក់ទៀតផងដែរ ក្រោយរត់គេចខ្លួនបាន៣ថ្ងៃ ។
មន្ត្រីនគរបាល បានឲ្យដឹងថា ការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យជាចោរលួចម៉ូតូនេះ បានធ្វើឡើងជាបន្តបន្ទាប់ នៅល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិស្លែ ងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ហើយក៏បន្តទៅឃាត់ខ្លួនជនទទួលផល ចោរកម្មម្នាក់ទៀត ស្ថិតនៅយីហោតូបលេខ៧៨៧៨ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក បន្ទាប់ពី ជនរងគ្រោះបានចតទុកម៉ូតូ របស់ខ្លួន១គ្រឿងម៉ាក WAVE (AlPhA) ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១CT-៩០៦១ ដោយចាក់សោរក-ត្រឹមត្រូវដូចសប់ដង ហើយក៏ចូលទៅក្នុង បន្ទប់ងូតទឹក ត្រឹមតែមួយភ្លែតសោះ ស្រាប់តែចេញមកវិញ ឃើញបាត់ម៉ូតូទៅហើយដោយត្រូវលោកចោរម្នាក់ ក្នុងចំណោមបក្ខពួកបានលួចកាច់ក យកទៅបាត់ដោយសុវត្ថិភាព ទាំងកណ្ដាលថ្ងៃ បង្កឲ្យមានការភ្ញាក់ផ្អើលនៅរសៀលថ្ងៃ១៦ ខែធ្នូ ឆ្នាំ២០១៦ នៅត្រង់ចំណុចមុខបន្ទប់ជួល ផ្លូវបេតុង ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
មន្ត្រីនគរបាលដដែល បានឲ្យដឹងទៀតថា ជនសង្ស័យជាចោរលួចម៉ូតូមាន ឈ្មោះអៀង សម្បត្តិ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅ ផ្ទៈជួល ផ្លូវលំ ស្ថិតក្នុងក្រុម៣ ភូមិស្លែងរលើង សង្កាត់ទឹក ថ្លា ខណ្ឌសែនសុខ និងម្នាក់ទៀតពាក់ព័ន្ធករណីទទួលផល ចោរកម្មឈ្មោះម៉ៅ ជីវិន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរទទួលបញ្ចាំ ស្នាក់នៅផ្ទះជួល ផ្លូវ១៨៦ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។
ចំណែកជនរងគ្រោះឈ្មោះឆេង សុភ ផុន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនិស្សិតឆ្នាំទី៣ផ្នែកសំ ណង់ស៊ីវិល មានស្រុកកំណើតនៅភូមិ កំពង់ត្រាច ឃុំកំពង់ ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង បច្ចុប្បន្ន ស្នាក់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ក្រោយបង្ក្រាប ជនសង្ស័យទាំង២នាក់ ត្រូវបញ្ជូនមកឃុំខ្លួនសាកសួរបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំនុំរឿង ចាត់ការតាមនិតិវិធី ៕
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី