ភ្នំពេញ ៖ អ្នករើសអេតចាយម្នាក់ ត្រូវបានភាគីទំនាស់ចាក់នឹងកាំបិតស្លាប់ ដោយសារតែមាន
ទំនាស់ ពាក្យសម្ដី ជាមួយគ្នា កាលពីវេលាម៉ោង ប្រមាណ ១១និង៥០នាទី ព្រឹកថ្ងៃទី២១ ខែ
ឧសភា ឆ្នាំ២០១៣ នេះ ស្ថិតនៅតាមផ្លូវ លេខ ៤៩ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ពោល
ស្ថិតនៅខាងក្រោយ ក្រសួងធនធានទឹកចាស់។
សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ បាត់បង់ជីវិតនេះ
មិនទាន់ស្គាល់ អត្ដសញ្ញាណនៅឡើយទេ ប៉ុន្ដែមានអាយុជិត ៣០ឆ្នាំ ហើយមុខរបរ ជាអ្នករើស
អេតចាយ ។ ដោយឡែកជនបង្ក វិញ ក៏មិនទាន់ស្គាល់អត្ដសញ្ញាណដែរ ប៉ុន្ដែបានរត់គេចខ្លួន
បាត់ក្រោយកើតហេតុ ។ យ៉ាងណាក៏ដោយ មន្ដ្រី នគរបាលព្រហ្មទណ្ឌមួយរូប បានឱ្យដឹងថា
អត្ដសញ្ញាណ ជនបង្ក ត្រូវបានសមត្ថកិច្ចកំណត់រួចហើយ និងកំពុង តាមចាប់ខ្លួន៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល