CamNews

កំសាន្ត 

ច្បាស់ជាមានអីពិសេសមិនខាន បានជា Baifern Pimchanok និយាយពីបុរសម្នាក់នេះ នៅក្នុងបទសម្ភាសន៍

នាពេលថ្មីៗនេះ តារាស្រីរូបស្រស់ ប្រកបដោយទេពកោសល្យសម្ដែង នៅក្នុងខ្សែភាពយន្ដភាគថៃ កញ្ញា Baifern Pimchanok បាននិយាយបង្ហើបពីតារាប្រុសស្រស់សង្ហាលោក Nine Naphat នៅក្នុងបទសម្ភាសន៍ថ្មីមួយ ។



តារាស្រីរូបនេះ បាននិយាយថា នាងមានអារម្មណ៍សប្បាយចិត្ដជាខ្លាំង ពីព្រោះអ្នកគាំទ្រចូលចិត្ដ ការសម្ដែងរបស់ពួកគេទាំងពីរ ។ តារាស្រី មានប្រជាប្រិយភាពរូបនេះ បន្ថែមថា លោក Nine Naphat និងនាង គឺជាមិត្ដល្អនឹងគ្នា ហើយវាជារឿងមួយដ៏ល្អ ដែលពួកគេទាំងពីរក្លាយជាមិត្ដនឹងគ្នា ។  

ពួកគេទាំងពីរ ពិតជាមិត្ដល្អនឹងគ្នាមែន ដែលតែងតែជួយ និងមានចេតនាល្អឱ្យគ្នា ។ កញ្ញា Baifern Pimchanok និយាយថា ម៉ាក់របស់លោក Nine Naphat គឺអ្នកស្រី Moo Pimpaka តែងតែធ្វើល្អចំពោះនាង ។ មិនតែប៉ុណ្ណោះ នាងថែមទាំងបញ្ជាក់ថា បច្ចុប្បន្ន នាងមិនទាន់មានស្នេហា នៅឡើយទេ ។



គួរបញ្ជាក់ថា លោក Nine Naphat និងកញ្ញា Baifern Pimchanok បានក្លាយជាដៃគូសម្ដែងប្រកបដោយប្រជាប្រិយភាព នៅពេលដែលពួកគេទាំងពីរសម្ដែងរួមគ្នា នៅក្នុងខ្សែភាពយន្ដរឿង “Friend Zone” ។ បច្ចុប្បន្ន អ្នកទាំងពីរ កំពុងថតខ្សែភាពយន្ដភាគថ្មី រឿង “Sroi Sabunga” ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate