CamNews

តារា 

Lee Kwang Soo តារាចម្រៀងតែម្នាក់​ប្រចាំក្រុម Running Man​ ឈ្នះពានរង្វាន់​ 2016 SBS​ Entertainment

(កូរ៉េ)៖ SBS បានប្រកាសនៅលើ Instagram ផ្លូវការរបស់ Running Man ថា តារាប្រុសស្រស់សង្ហា Lee Kwang Soo ជាប់ជាតារាលំដាប់កំពូលទទួលបានពានរង្វាន់ឆ្នាំ២០១៦ នេះ ដែលគេជាតារាប្រុសតែម្នាក់គត់របស់ Running Man ដែលអាចទាក់ទាញចិត្តអ្នកគាំទ្រកាលពីយប់មិញ។

បន្ទាប់ពី Lee Kwang Soo ឈ្នះពានរង្វាន់ 2016 SBS Entertainment Awards កាលពីយប់មិញ មកធ្វើឲ្យមានការសាទយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រតារាប្រុសកូរ៉េរូបនេះ តែក៏មានអ្នកចោទសួរថា តើមានតែ Lee Kwang Soo ម្នាក់ប៉ុណ្ណោះទេ ដែលឈ្នះកម្មវិធីតារាដ៏ឆ្នើមនេះ? ចំណែកសមាជិក Running Man ផ្សេងទៀតដូចជា Song Ji Hyo បានត្រឡប់ទៅផ្ទះវិញទាំងទឹកភ្នែកព្រោះតែមិនបានទទួលពានរង្វាន់ ក្នុងកម្មវិធីដ៏អស្ចារ្យនេះតែសមាជិកក្រុមក៏មិនបោះបង់ការមើលថែគ្នាដែរ។

ទោះជាយ៉ាងណា អ្នកគាំទ្រក្រុមតារាចម្រៀង Running Man ជាច្រើននាក់បានលើកឡើងថា គួរណាស់តែមានសមាជិកក្រុមផ្សេងទៀតឈ្នះពានរង្វាន់តារាឆ្នើម នេះដែរព្រោះតារាចម្រៀងម្នាក់ៗសុទ្ធតែ សម្តែងបានយ៉ាងល្អដូចគ្នា។ Lee Kwang Soo បានសម្តែងអារម្មណ៍រំភើបចិត្តណាស់ បន្ទាប់ពីលោកជាប់លំដាប់កំពូលក្នុងកម្មវិធី 2016 SBS Entertainment Awards ហើយក៏បានអរគុណដល់អ្នកគាំទ្រ និងផលិតករ របស់លោកដែរ៕
maxresdefault

https://pbs.twimg.com/media/CXM2dNpVAAAGVWl.jpg

Related image

Image result for Lee Kwang Soo2016

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង