(បរទេស)៖ តារាបង្ហាញម៉ូដ និងជាម្ចាស់កម្មវិធីទូរទស្សន៍ ដ៏មានប្រជាប្រិយភាពមួយ នៅហ្វីលីពីន Joey Mead King ថ្មីៗនេះ បានបែកធ្លាយអាថ៌កំបាំងគ្រួសារ ជាហេតុធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីពួកគេដឹងថា ដៃគូជីវិតរបស់នាង គឺជានារីប្តូរភេទ។
Lan King ជាអ្នកជំនួញម្នាក់ ដែលត្រូវបានគេស្គាល់ឈ្មោះមួយទៀត ថា Angelina ដែរ បានបង្ហោះ សារនៅបណ្តាញសង្គម កាលពីចុងសប្តាហ៍កន្លងទៅនេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីមហាជន ដោយក្នុងសារនោះបញ្ជាក់ថា «វាពិបាកណាស់ ដែលបដិសេធភាពពិតរបស់ខ្លួន ដូចជាខ្ញុំអ៉ីចឹង និងអរគុណរាល់អ្នក រាល់គ្នា!»។
Angelina បានចែករំលែករូបភាព ដែលបានថតជាមួយនាង Joey ក្នុងជីវិតជាប្តីប្រពន្ធ ជូនទស្សនិកជនបានដឹង និងឃើញផងដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង