CamNews

តារា 

ភរិយាលោក សាពូន មីដាដា អ្នកនាង សឿ សុធារ៉ា គ្រោងនឹងពពោះកូនភ្លោះ ឲ្យស្វាមីបណ្តូលចិត្ត

ព័ត៌មានកំសាន្ត ៖ ដោយយោងតាមការបង្ហោះតាមរយៈរបស់ ភរិយាលោក សាពូន មីដាដា អ្នកនាង សឿ សុធារ៉ា គ្រោងនឹងពពោះកូនភ្លោះ ឲ្យស្វាមីបណ្តូលចិត្ត បន្ទាប់ពីថតរឿងថ្មីឲ្យ លោក គាំចន្ធី តាមការស្នើសុំរួចរាល់ហើយ ។ 

នៅក្នុងនោះផងដែរ អ្នកនាង សឿ សុធារ៉ា បានធ្វើការស៊ែរអត្ថបទមួយដោយនិយាយថា អ្នកនាងធ្លាប់កាលីបខណៈអ្នកដឹកនាំតម្រូវឲ្យថតជាតួម្តាយ ហើយតារាស្រីរូបនេះក៏បានលើកឡើងថា "មិនមែនជាការធ្លាក់កាលីបទេ គ្រាន់តែជាការស្នើរបស់លោក គាំចន្ធី ដែលជាអ្នកផលិតករដឹកនាំរឿងតែប៉ុណ្ណឹង ហើយក៏ជារឿងចុងក្រោយសំរាប់ការត្រៀមខ្លួននៃការពពោះកូនភ្លោះរបស់នាងខ្ញុំដែល" ។ 

យោងតាមលើកឡើងខាងនេះបញ្ជាក់ឲ្យឃើញថា អ្នកនាង សឿ សុធារ៉ា ពិតជាមានគម្រោងនឹងយកកូនភ្លោះពិតមែន ដូច្នេះសូមចាំអ៊ុតមើលទាំងអស់គ្នា ៕






ដោយ ៖ គន្ធា


ប្រភព ៖ FB