CamNews

តារា 

ហេង ធារ៉ា ត្រូវ​​បាន​​ប្រភព​​ទម្លាយ​​ថា បោក​ប្រាស់​មហាជនលើ​ករណី​​ចោ​រប្លន់ (Video Inside)

(ភ្នំពេញ)៖ តារាចម្រៀងលោក ហេង ធារ៉ា កាលពីប៉ុន្មានថ្ងៃមកនេះ បានបង្ហោះឃ្លីវីដេអូ និយាយពីចោរបាញ់រថយន្តរបស់ខ្លួន ក្នុងគោលបំណងប្លន់ បង្កការចាប់អារម្មណ៍ពីមហាជនយ៉ាងខ្លាំង ប៉ុន្តែយ៉ាងណាមិញ បន្ទាប់ពីមានការចែករំលែក នូវវីដេអូមួយនេះរួចមក ក៏ស្រាប់តែមាន Page ហ្វេសប៊ុកមួយ បានសរសេរបញ្ជាក់ថា «បែកធ្លាយ ហេង ធារ៉ា បោកប្រាស់អ្នកលេងហ្វេសប៊ុកថា មានក្រុមចោរបាញ់ប្លន់ពេលកំពុងបើកឡាន តាមពិតគឺជាករណីគប់កញ្ចក់ឡាន!»។

បើផ្អែកតាមបណ្តាញផ្សព្វផ្សាយ នៅសង្គមហ្វេសប៊ុកមួយបានរសេរថា «៣ថ្ងៃមុន លោក ហេង ធារ៉ា  តារាចម្រៀងម្នាក់ បានផ្សាយលើហ្វេសប៊ុកផ្ទាល់ខ្លួនថា មានក្រុមចោរតាមបាញ់ប្លន់ ពេលកំពុងបើកឡាន នៅជិតពោធិ៍ចិនតុង ម៉ោងជាង ១១យប់ និងបាននិយាយរិះគន់ប៉ូលិសថា មិនអើពើ និងបានរិះគន់រាជរដ្ឋាភិបាលយ៉ាងខ្លាំង ព័ត៌មាននេះត្រូវបានផ្សាយបន្តគ្នាយ៉ាងច្រើន។ ប៉ុន្តែបើតាមមន្ត្រីប៉ូលិសជំនាញ បាននិយាយថា ស្នាមបែកកញ្ចក់ឡាន លោក ហេង ធារ៉ា មិនមែនស្នាមគ្រាប់កាំភ្លើងទេ ហើយក៏មិនដែលមានករណីចោរតាមបាញ់ប្លន់ ពេលកំពុងបើកឡានដែរ»។

សូមបញ្ជាក់ថា តារាចម្រៀងប្រុស លោក ហេង ធារ៉ា កាលពីពេលថ្មីៗនេះ បានចេញមុខប្រកាសថា «ខ្លួនត្រូវបានក្រុមចោរប្លន់ តាមបាញ់រថយន្តរបស់ខ្លួន បង្កឲ្យបែកកញ្ចក់ ក្នុងបំណងដើម្បីធ្វើសកម្មភាពប្លន់ប្រដាប់អាវុធ។ ប៉ុន្តែសំណាងល្អ មិនបណ្តាលឲ្យលោកមានគ្រោះថ្នាក់ ដល់អាយុជីវិត ឬបាត់បង់រថយន្តរបស់ខ្លួនឡើយ!»៕

Image may contain: 1 person, sitting and outdoor

Image may contain: 2 people

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Heng Theara