CamNews

ព័ត៌មានជាតិ 

សង់កូរ៉េ​ ២គ្រឿង បុកគ្នា ស្លាប់ម្នាក់ របួសធ្ងន់ ២នាក់ នៅជិត វត្តចំពុះក្អែក

ភ្នំពេញ :បុរស ៣នាក់ ម្នាក់បានស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម នៅនឹងកន្លែងកើតហេតុ
ហើយ បុរសពីរនាក់ទៀត ត្រូវរងរបួសធ្ងន់ធ្ងរ ខណៈពួកគេ ទាំងបីនាក់ជិះម៉ូតូ ២គ្រឿង ផ្សេងគ្នាក្នុង
ល្បឿនលឿនចេញពីផ្ទះ មកជួបជុំបងប្អូន ដើម្បីចូល រួមផឹកស៊ីបន្ត មិនទាន់ដល់កន្លែងផង ក៏ ត្រូវ
ជួបគ្រោះថ្នាក់ចរាចរ ដោយបើកគេចជង្ហុកតាមផ្លូវលេខ ៣៦៩ ជិតវត្តចំពុះក្អែក ភូមិ ចំពុះក្អែក
សង្កាត់ព្រែកថ្មី ខណ្ឌមានជ័យ កាលពីវេលាម៉ោង ២៣ និង ៣០ នាទីយប់ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១២។

សាក្សីដែលបាន ឃើញហេតុការណ៍នេះ បានឲ្យដឹងទៀតថា មុនពេលកើតហេតុគេសង្កេតឃើញ
បុរសរងគ្រោះ ខាងលើនេះ ជិះម៉ូតូសង់កូរ៉េ ម្នាក់ឯង ក្នុងល្បឿនយ៉ាងលឿន តាមបណ្តោយ៣៦៩ ពី
ជើងទៅត្បូង លុះពេលជិះមកដល់ចំណុច កើតហេតុ បានកាច់ចង្កូត គេចជង្ហុកបណ្តាលឲ្យជ្រុលទៅ
បុកម៉ូតូមួយគ្រឿងទៀត ដែលធ្វើដំណើរក្នុងទិសដៅ ច្រាសទិសគ្នា បណ្តាលឲ្យ បុរសរងគ្រោះ ឈ្មោះ
សុខា ខេមរ៉ា អាយុ ២៧ឆ្នាំ ស្លាប់នៅនឹងកន្លែង និងភាគី ម៉ូតូរងគ្រោះម្ខាងទៀត រងរបួសធ្ងន់២នាក់។

នគរបាលចរាចរខណ្ឌមាន ជ័យ បានឲ្យដឹងថា បុរសដែលស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍ខាង
លើនេះ មានឈ្មោះ សុខា ខេមរ៉ា ភេទប្រុស អាយុ ២៧ ឆ្នាំមានស្រុកកំណើតភូមិព្រែកប៉ាន ឃុំត្រើយ
ស្លាស្រុកស្អាង ខេត្តកណ្តាល ជិះម៉ូតូសង់កូរ៉េ ពណ៌ស្លាទុំ ពាក់ស្លាលេខ ឌ-៨០០៩ ភព១។ ចំណែក
បុរស រងគ្រោះពីរនាក់ ដែលរងរបួស មិនស្គាល់អត្តសញ្ញាណ ព្រោះ ពួកគេសន្លប់ស្តូកស្តឹង និយាយ
មិនកើតហើយពួកគេជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ រ-២៣៦៩ភព១ ។

នគរបាលចរាចរ ខណ្ឌមានជ័យ បានសហការជាមួយ នឹងនគរបាលចរាចរក្រុង វាស់វែងយកម៉ូតូទៅ
រក្សាទុក នៅការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីរកដំណោះស្រាយតាមផ្លូវច្បាប់។
សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់នេះបង្កឡើង ដោយសារតែអ្នករងគ្រោះស្រវឹងស្រា ហើយបើកបរ
ក្នុងល្បឿនលឿន ហួសការកំណត់ និងគ្មានការប្រុងប្រយ័ត្ន គួបផ្សំ តាម បណ្តោយផ្លូវ ៣៦៩ សម្បូរទៅ
ដោយ ជង្ហុកផងនោះ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ