CamNews

តារា 

ឈិនឡុង (Jackie Chan) កើតទុក្ខដោយសារ កូនប្រុស

កូនប្រុសរបស់ Jackie Chan (ឈិនឡុង) និងតារាសំដែង Kai Ko ត្រូវបានឃាត់ខ្លួន នៅប៉េកាំង ពីបទចោទប្រកាន់ ប្រើប្រាស់ថ្នាំញៀន។





ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងតាម​Online ប្រទេសចិន បាននិយាយថា៖ Ko អាយុ ២៣ ឆ្នាំ ត្រូវបានឃាត់ខ្លួន ដោយប៉ូលីសប៉េកាំង ពីបទប្រើប្រាស់ថ្នាំញៀន ជាមួយនឹងមិត្តភក្តិរបស់គេម្នាក់ឈ្មោះ Jaycee អាយុ ៣១ ឆ្នាំ។

Central Television ប្រទេសចិន បានបញ្ជាក់ពីការចាប់ខ្លួនរបស់ Ko កាលពីពេលថ្ងៃត្រង់ម្សិលមិញនេះ បន្ទាប់ពីពាក្យចចាមអារាមបានផ្សព្វផ្សាយពេញប្រព័ន្ធ Internet។ តារាទាំងពីរនាក់នេះ មិនបាន update គណនីប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo តាំងពី ថ្ងៃអង្គារមុនម្ល៉េះ។


ជាមួយគ្នានេះ South China Morning Post  បាននិយាយថា៖ ការឃាត់ខ្លួនពួកគេទាំងពីរ បានធ្វើឲគេឃ្លាតឆ្ងាយ ពីការលូតលាស់ ក្នុងវិស័យសិល្បៈ ហើយពួកគេនឹង ប្រឈមមុខនឹងការចោទប្រកាន់បទឧក្រិដ្ឋផ្សេងៗផងដែរ។




ប្រែសំរួលដោយ៖  មុន្នី
ប្រភព៖ news