ការប្រគំតន្ត្រីរបស់ បុស្បា ប៉ាន់ រំពឹងទទួល បានភ្ញៀវជាង ១.៩០០នាក់
ភ្នំពេញៈ ការសម្តែងតន្ត្រីដ៏ធំមួយរបស់កុមារី បុស្បា ប៉ាន់ នៅមុខប្រាសាទបាយ័ន ទឹកដីខេត្តសៀមរាប ដែលនឹងធ្វើឡើង នៅថ្ងៃ ទី ២៥-២៦ ខែកុម្ភៈ ឆ្នាំ ២០១១ ខាងមុខនេះ រំពឹងថា អាចទទួលបានអ្នកចូលរួមទស្សនាជាង ១៧០០នាក់។
ការប្រគុំតន្ត្រីរបស់បុស្បា ប៉ាន់ ដែលមានចូលរួមដោយឧបករណ៍តន្ត្រីបុរាណខ្មែរ លាយឡំនឹងឧបករណ៍សម័យ និងមានការចូលរួម ពីតន្ត្រីបស្ចឹមប្រទេសទៀតនោះ សរុបទាំងអស់គឺមាន៥ក្រុម អាចនឹងត្រូវធ្វើឱ្យមានការចូលរួមគាំទ្រពីសំណាក់ ភ្ញៀវជាតិ និងអន្តរជាតិដូចបានគ្រោងទុក។
ការសម្តែងរបស់តន្ត្រីនៅថ្ងៃដំបូងត្រូវបានកំណត់ភ្ញៀវចូលរួមចំនួន ៤៥០ នាក់ ដែលភ្ញៀវចូលរួមត្រូវចំណាយប្រាក់ពី ៨០-១០០ ដុល្លារសម្រាប់ម្នាក់ ដោយមានភេសជ្ជៈ និងភោជនាហារល្ងាចផងដែរ ឯថ្ងៃទី២ ដែលជាថ្ងៃបញ្ចប់គឺកំណត់អ្នកចូលរួមចំនួន ១.៥០០នាក់ ដែលចំណាយត្រឹម១ម៉ឺនរៀលប៉ុណ្ណោះ តែចំពោះកៅអីមុខមានតម្លៃពី១០-២០ដុល្លារ។
ទោះជាយ៉ាងណាអ្នករៀបចំកម្មវិធីប្រគុំតន្ត្រីនេះអះអាងថា ថវិកាដែលបានមកពីកម្មវិធីនេះ នឹងយកទៅប្រើប្រាស់ ដើម្បីជួយ ដល់សិល្បករ តន្ត្រីករ ដែលចូលរួមសម្តែងនេះ ហើយការសម្តែងនេះគឺជាដំណើរវប្បធម៌សុទ្ធសាធ។
អ្នករៀបចំការប្រគុំតន្ត្រីបុស្បាប៉ាន់អង្គរសៀមរាប លោក ប៉ាន់ មេងហ៊ាង និងក៏ជាឪពុកបង្កើតរបស់បុស្បាប៉ាន់ផងនោះ ថ្លែងនៅ ក្នុងសិន្និសីទសារព័ត៌មាន អំពីការប្រគុំតន្ត្រីនោះ នៅថ្ងៃពុធ ទី ២៦ ខែមករា នេះថា ការសម្តែងនេះមិនមែន ជាលក្ខណៈធ្វើអាជីវកម្ម ដើម្បីរកប្រាក់ចំណេញនោះទេ តែគឺការចូលរួមវិភាគទានពីបណ្តាអ្នកឧបត្ថម្ភនានា ជានេះទៀត ការសម្តែងរបស់ក្រុមសិល្បៈ ដែលជាកេរ្តិ៍ដំណែលរបស់ខ្មែរ អភិរក្ស និងអភិវឌ្ឍន៍ ជាងនេះទៅទៀតនោះ គឺទីតាំងនៃការសម្តែងជាកន្លែងវប្បធម៌សុទ្ធសាទ។
នាយកក្រុមហ៊ុនលក់កុំព្យូទ័រសប្បាយ លោក ជី សិលា ដែលជាក្រុមហ៊ុន ឧបត្ថម្ភការគ្រុំតន្ត្រីដ៏ធំមួយផងដែរ បានថ្លែងក្នុងសន្និសីទ ថា លោកមានគាំទ្រក្នុងការគ្រុំតន្ត្រីនេះ ដើម្បីធ្វើយ៉ាងណាលើកកម្ពស់វិស័យប្រពៃណីរបស់កម្ពុជាឱ្យមានឈ្មោះល្បីនៅក្នុងស្រុក ក៏ដូចជាឆាកអន្តរជាតិបានកាន់តែសុះសាយថែមទៀត។
លោកបន្តថា
តំណាងឱ្យអ្នកឧបត្ថម្ភទាំងអស់ ខ្ញុំសូមគាំទ្រអស់ពីចិត្ត និងឹសង្ឃឹមថា យើងនឹងអាចដំណើការ និងមានឱកាសធ្វើ កម្មវីធីបែបនេះ បានច្រើនថែមទៀត។
តំណាងក្រុមហ៊ុន អេស អិល ដែលក្រុមហ៊ុនបច្ចេកទេសឆាកសម្តែង
ភ្លើង និងសំឡេង ហើយក៏ជាអ្នកឧបត្ថម្ភកម្មវិធីនេះដែរ បានថ្លែងថា ដោយខ្លួនខ្ញុំមានបទពិសោធន៍ និងបច្ចេកទេស ព្រមទាំងធ្លាប់រៀបចំបច្ចេកទេសនោះ នៅក្នុង វេទិការទេសចរណ៍អាស៊ានដែរ ខ្ញុំសន្យាធ្វើយ៉ាងណារៀបចំនូវបច្ចេកទេសនេះ ឱ្យស៊ីចង្វាក់ជាមួយនឹងបទចម្រៀង ឱ្យអ្នកទស្សនាភ្ញាក់អារម្មណ៍ និងរំភើប ជាមួយនឹងព្រឹត្តិការណ៍នោះ។
នៅក្នុងការប្រគុំតន្ត្រីកុមារី បុស្បា ប៉ាន់ អ្នកចម្រៀងទោលសំឡេងគ្រលួច អាយុ ១៣ឆ្នាំ នឹងច្រៀងចម្រៀង២០បទ រួមជាមួយ តារាល្បីៗជាច្រើនទៀត។
http://dap-news.com/index.php?option...news&Itemid=50