ព័ត៌មានកំសាន្ត ៖ តារាសម្តែងជើងចាស់ អ្នកនាង អម្ពរ ទេវី កាលពីថ្ងៃទី ២៥ ខែកុម្ភៈ បានបង្ហោះវីដេអូប្រហែលជាជាង ៣ នាទី ដែលអ្នកស្រីនិងកូនស្រីនាំគ្នារាំបទ "បុណ្យភូមិ" ពិតជាឡូយខ្លាំងណាស់ទាំងម្តាយទាំងកូន ។
ទោះបីជាសព្វថ្ងៃនេះអ្នកនាង អម្ពរ ទេវី រស់នៅស្រុកក្រៅក៏ដោយចុះ ប៉ុន្តែអ្នកស្រីនៅតែទទួលបានការចាប់អារម្មណ៍ពីប្រជាជនកម្ពុជា ដូចដើមនិងគ្មានថ្ងៃផ្លាស់ប្តូរនោះឡើយ ។
បើយើងក្រលេកមកមើលជីវិតគ្រួសាររបស់ អ្នកនាង អម្ពរ ទេវី វិញក៏ហាក់បីដូចជាមានសេចក្តី និងរស់នៅជាមួយគ្នាបានយ៉ាងល្អ ហើយថែមទាំងបង្កើតបានកូនស្រីម្នាក់ដែលគួរឲ្យស្រលាញ់ថែមទៀតផង ។ តោះកុំឲ្យខាតពេលយូរទៅទស្សនាវីដេអូរបស់ អ្នកនាង អម្ពរ ទេវី និងកូនស្រីបង្ហាញទេពកោសល្យនៅលើឆាកទាំងអស់គ្នា ៕
ដោយ ៖ គន្ធា
ប្រភព ៖ FB