ព្រះសីហនុ ៖ ស្នងការនគរបាលខេត្ដ ព្រះសីហនុ លោកឧត្ដមសេនីយ៍ ស៊ាង កុសល បានថ្លែងបញ្ជាក់ថា រហូត មកដល់ពេលនេះ លោកមិនទាន់ទទួលបានព័ត៌មានជាផ្លូវការ នៃការផ្លូវតំណែងលោកនៅឡើយទេ ពីថ្នាក់ ដឹកនាំ បើទោះបីប្រភពព័ត៌មានមួយចំនួន បានអះអាងថា ពិធីផ្លាស់ប្ដូរតំណែងនិងត្រូវ ធ្វើការនៅសបា្ដហ៍ក្រោយ ។
លោកឧត្ដមសេនីយ៍ ស៊ាង កុសល បាន ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាម ទូរស័ព្ទនៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៥នេះថា “ខ្ញុំមិនទាន់ទទួលបាន ព័ត៌មាននេះនៅឡើយ ទេ ពីថ្នាក់ដឹកនាំ” ។
ប្រភពព័ត៌មានពីមន្ដ្រីនគរបាលខេត្ដព្រះ សីហនុ បានឱ្យដឹងថា ការផ្លាស់ប្ដូរតំណែងជា ផ្លូវការនៅខេត្ដព្រះសីហនុ និងធ្វើឡើងនៅ សបា្ដហ៍ក្រោយ ដោយដាក់ជំនួសស្នងការរង ម្នាក់នៅទីនោះ ។
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល