ភ្នំពេញ៖ ជនសង្ស័យជាចោរប្លន់ មានគ្នា៤នាក់ បានជិះម៉ូតូធ្វើសកម្មភាព បាញ់យកម៉ូតូពីសង្សារមួយគូ មិន បានសម្រេច តែស្រ្តីជាសង្សាររងរបួសធ្ងន់ ដោយសារភ័យពេកជិះម៉ូតូទៅបុកបង្គោលភ្លើង ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង២ពាក់កណ្តាលអាធ្រាត្រ ឈានចួលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវលេខ១៣០ កែងផ្លូវ៤៩ ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។
មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុ ផល ភេទប្រុស អាយុ២២ឆ្នាំ និងឈ្មោះ វី ភេទស្រី អាយុ២២ឆ្នាំ បានរងរបួសធ្ងន់ពេលដួលម៉ូតូ ។ ចំណែកជនសង្ស័យមានគ្នា៤នាក់ ជិះ ម៉ូតូពីរគ្រឿង ម៉ាក Dream C125 ២គ្រឿង ។
សមត្ថកិច្ចបានឲ្យដឹងបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ របស់ខ្លួនម៉ាក Scoppy ពាក់ស្លាក លេខភ្នំពេញ 1CX-5115 បើកតាមបណ្តោផ្លូវលេខ១៣០ កែងផ្លូវ៤៩ ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ស្រាប់មាន ជនសង្ស័យ មានគ្នា៤នាក់ ជិះម៉ូតូម៉ាក Dream C125 ២គ្រឿង មកធ្វើសកម្មភាពបាញ់១គ្រាប់គំរាម ធ្វើឲ្យជនរងគ្រោះភ័យ បើកម៉ូតូបុកបង្គោលភ្លើង បណ្តាលឲ្យរងរបួសតែម្តង ។ ពេលនោះជនសង្ស័យក៏មិនបានយកម៉ូតូ របស់ជនរងគ្រោះនោះទេ ព្រោះធ្វើសភាពការណ៍ ក៏ជិះគេចខ្លួនបាត់តែម្តង ។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ និងសាកសួរជនរងគ្រោះពីព័ត៌មានករណីប្លន់នេះ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល