CamNews

ព័ត៌មានជាតិ 

នាយករងពុទ្ធិគ សកលវិទ្យាល័យ ព្រះសុរាម្រិត ដួលបោកក្បាល ក្នុងបន្ទប់ស្លាប់

ភ្នំពេញៈ នាយករងពុទ្ធិគសកលវិទ្យាល័យព្រះសុរាម្រិត ម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីចូល ទៅក្នុងបន្ទប់ទឹក ហើយរអិល បណ្តាលឲ្យដួល បោកក្បាលទៅនឹងថ្ម ស្លាប់ភ្លាមៗតែម្តង។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៩ និង១៥ នាទីថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០១៥ ស្ថិតនៅអាគារជាន់ទី១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ជនរងគ្រោះត្រូវបានគេស្គាល់ មានឈ្មោះ ឈន មុំ  ហៅ ស្រី អាយុ៥៧ឆ្នាំ. មុខរបរ ជានាយករង ពុទ្ធិគសកលវិទ្យាល័យព្រះសុរាម្រិត បានមកស្នាក់នៅ បណ្ដោះអាស្នន ក្នុងបន្ទប់ជាន់ទី១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានយកមករក្សាទុកដើម្បីប្រគល់ឲ្យសាច់ញាតិជនរងគ្រោះ យកទៅធ្វើបុណ្យតាម ប្រពៃណី៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP