CamNews

ព័ត៌មានជាតិ 

អគ្គិភ័យឆាបឆេះផ្ទះ ធ្វើនំឆាខ្វៃ ទាំងស្រុង និងបន្ទប់ផ្ទះសំណាក់ ដំណាក់រីវើរសាយ ក៏បានឆេះខូចខាតខ្លះផងដែរ

សៀមរាប : នៅវេលាម៉ោងប្រមាណជា ១០ និង៣0នាទីព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៣នេះ
មានអគ្គិភ័យ ឆាបឆេះ ផ្ទះធ្វើនំឆាខ្វៃមួយកន្លែង ក្លាយជាផេះផង់ នៅភូមិវត្តដំណាក់ សង្កាត់សា
លាកំរើក ក្រុងសៀមរាប ហើយបន្ទប់ផ្នែកខាងក្រោយ នៃផ្ទះសំណាក់ ដំណាក់រីវើរសាយ ក៏ទទួល
ការខូចខាត ទ្រព្យសម្បត្តិមួយចំនួនដែរ តែនៅក្នុងគ្រោះអគ្គិភ័យនេះ មិនបណ្ដាលឲ្យមានគ្រោះ
ថ្នាក់ ដល់ជីវិតមនុស្សនោះទេ ។

បើតាមការបញ្ជាក់ ពីសំណាក់ លោក ភឹង ចិន្តារិទ្ធ ស្នងការរង ទទួលបន្ទុករថយន្ត បង្ការពន្លត់
អគ្គិភ័យខេត្ត បានបញ្ជាក់ថា បន្ទាប់ពីទទួលបានដំណឹងថា មានភ្លើងឆាបឆេះ កម្លាំងជំនាញនៃ
ការិយាល័យបង្ការ និង ពន្លត់អគ្គិភ័យខេត្ត បានចេញមកធ្វើអន្តរាគមន៍ ដោយក្នុងនោះមាន ប្រើ
ប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៣ គ្រឿង និងដោយមានកម្លាំង ប្រជាពលរដ្ឋបានជួយជ្រោម
ជ្រែងទាំងអស់ ។ ហើយអគ្គិភ័យនេះ បណ្ដាល ឲ្យខូចខាត ផ្ទះតូច ១ ខ្នង ដែលប្រកបអាជីវកម្ម
ធ្វើនំឆាខ្វៃ ឆេះទាំងស្រុងហើយ ព្រមទាំងឆាបឆេះ ដោយទាំងផ្ទះធំមួយ ដែលនៅជាប់នឹងផ្ទះ
ធ្វើនំឆាខ្វៃ គឺជាផ្ទះសំណាក់ ដំណាក់រីវើរសាយ។

លោកបន្តថា ប៉ុន្តែតាមម្ចាស់ផ្ទះ គាត់បានឲ្យដឹងថា ការឆេះនេះ សង្ស័យបណ្តាលមកពីការទុស្សេ
នៃចរន្ត អគ្គិសនីច្រើនជាង ព្រោះភ្ញៀវដែលបានស្នាក់នៅទីនោះ បានទៅប្រាប់ម្ចាស់ផ្ទះ ថាមាន
ខ្សែភ្លើងផ្ទុះ ពេលដែល អ្នកនៅចាំផ្ទះនោះ រត់ទៅមើល បានឃើញភ្លើងនោះធំណាស់ គឺវាទប់
លែងឈ្នះទៅហើយ។ ហើយក៏បាន ដឹងដំណឹងដល់យើង ពេលយើងមកក៏ជួបការលំបាកដែរ
ដោយផ្លូវមានសភាពចង្អៀត ទីមួយផ្លូវពីខាងជើងពីខាងវត្តដំណាក់ មកនោះ ចូលមិនរួចទេ អឺចឹង
យើងអូសទុយូ ជាង ១០០ ម៉ែត្រ ដើម្បីចូលមកបាញ់ពន្លត់ ហើយផ្លូវទី ២ ដែលយើងមកឡានធំ
នោះ គឺមានលក្ខណ:ចង្អៀតដែរ ហើយយើងត្រូវអូសទុយូ ៥០ម៉ែត្រ ទៅបាញ់ទឹក គឺកម្លាំងយើង
បានខិតខំអស់លទ្ធភាពហើយ គឺសង្គ្រោះបានប៉ុណ្ណេះ ដែលមិនបណ្ដាលឲ្យភ្លើង រាលដាលតទៅ
ទៀត ។

ចំពោះម្ចាស់ផ្ទះសំណាក់ ដំណាក់រីវើរសាយ ឈ្មោះ ញឹម សុគន្ធាវី ភេទស្រី អាយុ ៥៧ ឆ្នាំ បាន
ឲ្យដឹងថា មាន ភ្ញៀវបរទេសស្នាក់នៅបន្ទប់លេខ ៥ បានរត់មកប្រាប់ពីភ្លើងឆេះនេះ។ ចំណែក
ចែវី ដែលជាម្ចាស់ផ្ទះ និងអ្នក ធ្វើនំឆាខ្វៃ សម្រាប់លក់បោះដុំ ១០ ទៅ ២០ឆ្នាំហើយនោះ បាន
ឲ្យដឹងថា ផ្ទះគាត់ធ្វើអំពីឈើ ប្រក់ស័ង្កសី នៅ ដីឡូតិ៍ដាច់ដោយឡែកពីគ្នា ហើយមានច្រក-ចេញ
ចូលពីចំហៀង បន្ទាប់ពីពេលធ្វើនំឆាខ្វៃរួច គាត់បាន ពន្លត់អស់ហើយ។

សូមបញ្ជាក់ថា ការជួយពន្លត់អគ្គិភ័យនេះ មានប្រជាពលរដ្ឋ អ្នកជិតខាង អាជ្ញាធរមូលដ្ឋាននិង
កម្លាំងសមត្ថ កិច្ចដែលមាន កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងអ្នកដំណើរដែលឆ្លង
កាត់តំបន់នោះផងដែរ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ