CamNews

តារា 

មិននឹកស្មានថាម្ចាស់បទ PAPP មានប្រពន្ធក្មេងដល់ថ្នាក់នេះ ហើយរៀបការបាន ២ ខែសោះ បង្កើតបានកូនម្នាក់បាត់!!

ជប៉ុន ៖ ម្ចាស់បទ ""Pen Pineapple Apple Pen" បានរីករាយស្វាគមន៍សមាជិកថ្មីចូលគ្រួសារ កាលពីថ្ងៃទី ១៧ ខែមិថុនា កន្លងទៅនេះ ។ ស្របពេលដែលថ្ងៃដែលកូនស្រីរបស់ខ្លួនចាប់កំណើត គឺជាថ្ងៃទិវាឪពុកតែម្តង ។ 

នៅក្នុងនោះផងដែរ លោក Daimaou Kosaka បានបង្ហោះសារមួយដោយនិយាយថា "ថ្ងៃនេះគឺជាថ្ងៃទិវាលោកឪពុក ប្រហែលជាវាមិនអធកអធមដូចជាទិវាម្តាយនោះទេ ប៉ុន្តែកូនស្រីរបស់ខ្ញុំគឺជាកាដូដ៏ពិសេសបំផុតនៅលើលោកនេះ។ ហើយឆ្នាំនេះគឺជាទិវាឪពុកដែលពិសេសបំផុតសម្រាប់ខ្ញុំ" ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

ប្រភពដដែលបន្តទៀតថា តារាចម្រៀងវ័យ ៤៤ ឆ្នាំរូបនេះ បានទាក់ទងគ្នាជាមួយនិងតារាម៉ូដែលម្នាក់អាយុ ១៨ ឆ្នាំ អស់រយៈពេល ៤ ឆ្នាំ​ ។ នៅលើបណ្តាញសង្គម ប្តីប្រពន្ធមួយគូនេះបានបង្ហោះរូបថតសិចសុី និងផ្អែមល្អែមជាមួយគ្នាជាច្រើនសន្លឹកថែមទៀតផង ។ ក្រោយមក នៅក្នុងឆ្នាំមុននេះ អ្នកទាំងពីរបានលួចទៅចុះអេតាសុីវិលស្ងាត់ៗ រួចទើបរៀបការជាមួយគ្នា ដែលភ្ញៀវគឺមានសាច់ញិត និងក្រុមគ្រួសារតែប៉ុណ្ណោះ ។ 

គួរបញ្ជាក់ឲ្យដឹងទៀតថា នៅពេលរៀបការនោះគឺ ប្រពន្ធវ័យ​១៨ ឆ្នាំរបស់លោក Daimaou Kosaka កំពុងតែមានទម្ងន់ដល់ទៅ ៨ ខែរួចទៅហើយ ៕


ប្រែសម្រួ​ល ៖ គន្ធា

ប្រភព ៖ kenh14