ព័ត៌មានកំសាន្ត ៖ មិនគួរឲ្យជឿទាល់តែសោះ Blogger ដែលមានឈ្មោះថា Ang Chiew Ting ដែលនាងត្រូវបានស្គាល់ឈ្មោះនាងមួយទៀតថា Bong Qiu Qiu នាងបានទទួលខមមិនជាច្រើនបន្ទាប់ពីបានបង្ហោះរូបថតចាស់ៗរបស់នាង នៅបណ្តាញសង្គមកាលពីខែធ្នូថា នាងស្ទើរតែភ្លេចមុខខ្លួនឯងកាលពីមុខបាត់ទៅហើយ ។
គួររំលឹកឲ្យដឹងថា Blogger វ័យ ២៨ឆ្នាំរូបនេះ បានធ្វើការវះកាត់កែសម្ជស្សរហូតដល់ទៅ ១០ ដង ដែលមានទីទាំងផ្សេងៗពីគ្នាទាំងអស់ ហើយការធ្វើការវះកាត់កែសម្ជស្សនេះ ត្រូវបានកន្លងផុតទៅរយៈពេល ៤ ឆ្នាំទៅហើយ ។
នៅពេលដែលអ្នកកាសែត និងមនុស្សជាច្រើនទៀតសាកសួរនាងថា តើនាងមានអារម្មណ៍យ៉ាងម៉េច ចំពោះរឿងដ៏ពិបាកក្នុងការទ្រាំមើលមុខខ្លួនឯងកាលពីមុនពេលដែលនាងមិនទាន់ធ្វើការវះកាត់កែសម្ជស្សនោះ? នាងបានឆ្លើយតបថា នាងមិនមានការខកចិត្តអ្វីនោះទេ ប៉ុន្តែពេលនេះនាងពិតជាមានភាពសប្បាយរីករាយជាមួយនិង រូបសម្រស់របស់នាងពេលនេះខ្លាំងណាស់ ។
នាងបានបន្ថែមទៀតថា នាងសម្រស់គ្រាន់តែជាងមុននៅពេលដែលនាងតុបតែងមុខ ស្បែកស ជាងមុន មានភាពសំខាន់ជាងមុន គឺអ្វីៗគ្រប់យ៉ាងគឺប្រសើរជាងមុនទាំងអស់សម្រាប់នាង ហើយវាហាក់បីដូចជាជិវិតថ្មីមួយសម្រាប់នាង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ asiaone