ព័ត៌មានកំសាន្ត ៖ តារាសម្តែងថៃ លោក Nawin Yaowapholkul ដែលជាកំលោះសង្ហានិងជាដៃគូជាមួយនិងក្រមុំរូបស្រស់ គ្រោងនឹងចាប់ដៃគ្នាសាងជីវិតអាពាហ៍ពិពាហ៍ទៅថ្ងៃមុខជាមួយគ្នា ។
ដោយយោងតាមរបាយការណ៍ពីគេហទំព័រ gossipstar បានឲ្យដឹងថា កាលពីថ្ងៃទី ១០ ខែមីនា តារាសម្តែងវ័យ ៣៨ ឆ្នាំ លោក Nawin Yaowapholkul និងគូដណ្តឹងបាននាំគ្នា ស្លៀកពាក់តាមបែបឥណ្ឌា ដើម្បីចូលរួមកម្មវិធីមួយដែលមានឈ្មោះថា Filorgaindianparty ដែលជាកម្មវិធីមិត្តភក្តិអនាគតភរិយារបស់តារាថៃមួយដួងនេះ ។
គួរបញ្ជាក់ឲ្យដឹងថា លោក Nawin Yaowapholkul និងគូណ្តឹងគ្រោងនឹងរៀបការនៅក្នុងពេលឆាប់ៗនេះហើយ បន្ទាប់ពីបញ្ចប់ការងារសិល្បៈមួយចំនួន ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar