ព្រះសីហនុ៖ បន្ទាប់ពីបានផ្សាយព័ត៌មាន អំពីយុវជនស្ទាវ ២នាក់ជិះម៉ូតូតាមផ្លូវ ខឹង គេជិះម៉ូតូស៊ីផ្លេ ពីក្រោយ ចុះវាយដល់កន្លែងលក់ទឹកក ហើយស្រែកថា «នៅកំពង់សោម អញបាញ់កន្លែង ណាក៏បានដែរ» ដោយនៅថ្ងៃទី០២ ខែកក្កដានេះ ប៉ូលិសក្រុងព្រះសីហន បានចាប់ឃាត់ខ្លួន យុវជនស្ទាវរូបនោះហើយ។ ដោយជនសង្ស័យនោះឈ្មោះ ជឿន ហីហា អាយុ២៣ឆ្នាំ រស់នៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
មន្រ្តីជាន់ខ្ពស់នគរបាល ខេត្តព្រះសីហនុ បានថ្លែងប្រាប់ថា កម្លាំងសមត្ថកិច្ចកំពុង បន្តតាមចាប់ជន សង្ស័យម្នាក់ទៀត ដែលជាបក្ខពួកនឹងគ្នា។
សូមជម្រាបថា រឿងរ៉ាវហួសចិត្ត មិនចេះយោគយល់គ្នាមួយបានកើនឡើង ដោយយុវជនស្ទាវ ២នាក់ជិះម៉ូតូតាមផ្លូវ ក៏ស្រាប់តែ មានយុវជនម្នាក់ទៀត ជិះម៉ូតពីក្រោយក៏ស៊ីផ្លេដាក់ ពេលនោះ បានធ្វើពួកគេទាំង២ខឹង ក៏ជិះម៉ូតូតាមដេញវាយដល់កន្លែងលក់ទឹកកកតែម្តង ហើយយុវជន ស្ទាវដៃដល់ នៅបានស្រែកក្តែងៗថា «នៅកំពង់សោម អញបាញ់ កន្លែងណាក៏បានដែរ កុំហ៊ានជាមួយអញ»។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៥ កន្លងទៅនេះ ហើយជាក់ស្តែង វីដេអូឃ្លីប សកម្មភាពក្មេងស្ទាវ ទាំង២នោះ យុវជនរងគ្រោះក៏ត្រូវបានទះកំផ្លៀងផងដែរ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល