CamNews

តារា 

មហាសំណាង!! មិនត្រឹមតែល្បីឈ្មោះ មានរូបរាងស្អាតទេ ថែមទាំងមានប្តីជាមនុស្សដែលយល់ចិត្តទៀត

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីមួយដួងដែលមានឈ្មោះថា Charmaine Li បានទទួលរងនូវគ្រោះថ្នាក់កាលពីខែមុន នាងត្រូវបានរងរបួសខណៈពេលដែលនាងកំពុងតែឈ្លក់វង្វេងជាមួយនិង កន្លែងថតរូបដ៍ស្រស់ស្អាត ​។

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Asian E-News Portal បានឲ្យដឹងថា​ នាងបានធ្វើការចែករំលែករូបថតមួយសន្លឹកនៅលើគណនី Instagram របស់នាងផ្ទាល់ដែលនៅក្នុងរូបថតនោះបានបង្ហាញថា ជើងរបស់នាងត្រូវបានរងរបួសរហូតដល់ចេញឈាមថែមទៀតផង ។ 



ជាងនេះទៅទៀតនាងក៍បានភ្ជាប់ចំណងជើងមកជាមួយនិងរូបថតនោះថា ជើងរបស់នាងកំពុងតែហើម និងពោរពេញទៅដោយការឈឺចាប់ខ្លាំងណាស់ ដោយសារតែខ្ញុំមិនបានប្រុងប្រយ័ត្នដោយមិនបានមើលរណ្តៅ ខណៈពេលដែលខ្ញុំកំពុងតែឈ្លក់វង្វេងជាមួយនិង ទេសភាពដ៍ស្រស់ត្រកាល នៃព្រៃឈើដែលមានពណ៍ខៀវស្រងាត់គួរឲ្យស្រលាញ់ និងគួរឲ្យចង់ថតរូបថែមទៀតផង ។ 

គួរបញ្ជាក់ឲ្យដឹងថា មានយើងពិតជាមានការជឿជាក់យ៉ាងខ្លាំងថា ប្តីរបស់តារាស្រីរូបនេះ ដែលគាត់មានឈ្មោះថា Ricky Fan ប្រាកដជាមិនសប្បាយចិត្តនិង មានការឈឺចាប់យ៉ាងខ្លាំងនៅពេលដែលប្រពន្ធរបស់គាត់ទទួលរងនូវរបួសធ្ងន់ធ្ងរបែបនេះ ៕





ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop