CamNews

ភាពយន្ត 

តារាប្រុស Third ក្នុងក្រុម Trinity នឹងបង្ហាញខ្លួនក្នុងរឿង"សង្រ្គាមហ្គេមអនឡាញ ម្តាយVSកូន"និងតារាស្រី

អ្នកដែលចូលចិត្តស្តាប់ចម្រៀងថៃប្រាកដណាស់ដឹងតែស្គាល់ក្រុមតារាប្រុស Trinity ជាក់ជាមិនខាន។ នៅក្នុងរឿង "សង្រ្គាមហ្គេមអនឡាញ ម្តាយ VS កូន" ឬ "Mother Gamer" នឹងមានវត្តមានរបស់ Third ដែលជាសមាជិកម្នាក់នៅក្នុងក្រុមមកបង្ហាញខ្លួនអមជាមួយនឹងសមាជិកស្រី Wee របស់ក្រុមតារាចម្រៀងស្រីដ៏ល្បីប្រចាំប្រទេសថៃគឺក្រុម BNK48​។

រឿងដែលនិយាយពីរឿងរ៉ាវរបស់ម្តាយមេម៉ាយម្នាក់ដែលចង់ចិញ្ចឹមកូនប្រុសអាយុ 15 ឆ្នាំរបស់គាត់ឱ្យអស់ពីលទ្ធភាព។ ពេលកូនប្រុសគាត់បែរជាជ្រើសទៅប្រកួតប្រជែងខាងហ្គេមកុំព្យូទ័រលំដាប់ថ្នាក់ប្រទេសវិញ នោះធ្វើឱ្យគាត់ខកចិត្តជាខ្លាំងដែលបានរៀបចំអនាគតឱ្យកូនគាត់រួចហើយ ទើបគាត់រកវិធីរារាំងកូនប្រុសដោយបង្កើតក្រុម ROV ដោយខ្លួនឯង ដើម្បីយកឈ្នះកូនគាត់មិនឱ្យក្លាយជាអ្នកលេង

ហ្គេម។ តើចុងក្រោយអ្នកទាំង២នឹងក្លាយទៅជាយ៉ាងណា?​

កុំភ្លេចមកទស្សនារឿង "សង្រ្គាមហ្គេមអនឡាញ ម្តាយ VS កូន" ឬ "Mother Gamer" ដែលកំពុងមានចាក់នៅក្នុងរោងភាពយន្តហើយ។

ចុចទីនេះដើម្បីទស្សនា​ trailer

 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។