CamNews

ព័ត៌មានជាតិ 

មនុស្ស៣៩នាក់ រងរបួសធ្ងន់-ស្រាល ដោយគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ដ ដឹកកម្មកររោងចក្រ

កំពង់ឆ្នាំង ៖ កាលពីវេលាម៉ោងប្រមាណ ៦ និង២០នាទីល្ងាច ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥  នៅគ្រោះថ្នាក់ ចរាចរណ៍មួយបានក់តឡើង បណ្តាលអោយមានមនុស្សប្រុសស្រី ចំនួន៣៩នាក់រងរបួសធ្ងន់ស្រាល ដោយសារការក្រឡាប់រថយន្តដឹកកម្មករ របស់រោងចក្រតឹក ហ្វុក និង រោងចក្រ ជីន យី ពេលចេញពីធ្វើការត្រឡប់ទៅផ្ទះវិញ ម្តុំចន្លោះគីឡូម៉ែត្រ ៥១-៥២ ភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុរថយន្តដឹកកម្មករខាងលើនេះបាន ធ្វើដំណើរ ដឹកកម្មករចេញេពីរោងចក្រតាមបណ្តោយផ្លូវជាតិលេខ៥ នៅម្តុំចន្លោះគីឡូម៉ែត្រ ៥១-៥២ ភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដល់កន្លែងកើតហេតុ រថយន្តដឹកកម្មករខាងលើនេះ បានគេចពីម៉ូតូមួយគ្រឿងធ្លាក់ប្រឡាយ បណ្តាយអោយក្រឡាប់រថយន្តតែម្តង ។

ប្រភពពត៌មានពីសមត្ថកិច្ច បានអោយដឹងថា ក្នុងឧបទ្ទវេហតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលអោយ កម្មករ កម្មការិនី រងរបួសធ្ងន់ស្រាលចំនួន  ៣៩នាក់ ក្នុងនោះប្រុស ១នាក់ ដោយរងរបួសធ្ងន២នាក់ និងស្រាល ៣៧នាក់។

ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច ចំនួន ១២ នាក់ និង នៅមន្ទីរសម្រាកព្យាបាលតែ វណ្ណា ចំនួន ២៦ នាក់ ចំពោះអ្នករបួសធ្ងន់ បានបញ្ជូនទៅព្យាបាលបន្ត នៅរាជធានីភ្នំពេញ។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល

Tags: Social News Cambodia kompong Chnang