លោកហ្សិតលី ដែលគេស្គាល់ជាទូទៅតាមរយៈឈ្មោះលី លៀនជា តារាភាពយន្តចិនលំដាប់ហូលីវូដល្បីឈ្មោះបានអះអាងបញ្ជាក់ជាសាធារណៈ កាលពីថ្ងៃទី២៥ មករា ថា ពេលនេះរូបលោកបានចូលសញ្ជាតិសិង្ហបុរីធ្វើឱ្យលោកក្លាយជា ពលរដ្ឋសិង្ហបុរី ហើយលោកនិយាយថា លោកបានសំរេចចិត្តសុំចូលសញ្ជាតិសិង្ហបុរី ពីព្រោះលោកចង់ឱ្យកូនៗរបស់លោកទទួលបានការអប់រំនៅប្រទេសនេះ ។
លោកលី លៀនជា ជាតារាភាពយន្តល្បីឈ្មោះដោយសារក្បាច់គុនកុងហ្វូនោះបានចូលរួម សំដែងក្នុងខ្សែភាពយន្តហូលីវូដខ្នាតធំមួយចំនួនដូចជារឿង
The Expendable និងរឿង
Tomb of the Dragon Emperor ដើម ។ លោកនិយាយថា លោកបានសំរេចចិត្តចូលសញ្ជាតិសិង្ហបុរីដោយសារនៅប្រទេសនេះ មិនសូវមានអ្នកតាមប្រមាញ់រូបថត ។
លោកហ្ស៊ិតលី ហៅលី លៀនជា និយាយភាសាដើមកំណើតរបស់លោកថា កូនៗរបស់លោកអាចទទួលបានការអប់រំល្អនៅប្រទេសសិង្ហបុរី ដែលមានស្ថិរភាពសង្គមល្អ ហើយមិនសូវយាយីដោយអ្នកតាមប្រមាញ់រូបថតដូចនៅសហរដ្ឋអាមេរិក ឡើយ ។
លោកលី លៀនជា បច្ចុប្បន្នកំពុងស្នាក់នៅក្នុងប្រទេសសិង្ហបុរីធ្វើឱ្យមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងការចូលសញ្ជាតិសិង្ហបុរីរបស់លោក ។ សិង្ហបុរីក្លាយជាប្រទេសដែលតារាភាពយន្តល្បីៗលើពិភពលោកមួយ ចំនួនចង់ទៅរស់នៅ ព្រោះមិនត្រឹមតែជាប្រទេសមានសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប្រទេសស្អាតស្អំទៀតផង ៕
http://kohsantepheapdaily.com.kh/art...26-030040.html