ទស្សនិកជន ប្រាកដជាស្គាល់តារាទាំងបីរូបនេះ ដែលធ្លាប់សម្ដែងក្នុងភាពយន្ដភាគថៃ ជូនលោកអ្នកទស្សនា ។ ដោយសារកាតព្វកិច្ចរវល់រៀងខ្លួន តារាទាំងបីរូបនេះ បានដកខ្លួនពីសិល្បៈមួយរយៈ តែពេលនេះពួកគេ នឹងវិលត្រឡប់មក បម្រើអារម្មណ៍លោកអ្នកវិញ៖
លោក Bie Sukrit
ក្រោយពីសម្រាកពីសិល្បៈរយៈពេល ២ ឆ្នាំ លោក Bie Sukrit នឹងចេញបទចម្រៀងថ្មីជាច្រើនបទ នៅឆ្នាំនេះ នេះបើយោងតាមបទសម្ភាសន៍របស់លោកជាមួយអ្នកកាសែត ។ ប៉ុន្ដែទោះជាយ៉ាងណា លោកពុំបានបង្ហើបឱ្យដឹងថា តើពេលណាលោកនឹងមានខ្សែភាពយន្ដភាគថ្មីសម្ដែងនោះទេ ។
អ្នកនាង Margie Rasri
ក្រោយពីរៀបការ និងទទួលបានកូនភ្លោះ អ្នកនាង Margie Rasri បានសម្រាកពីការសម្ដែង។ នៅក្នុងឆ្នាំ ២០២១ នេះ អ្នកនាង នឹងវិលត្រឡប់មកបម្រើអារម្មណ៍ទស្សនិកជនវិញ ជាមួយនឹងខ្សែភាពយន្ដភាគថ្មីរឿង “Mummy Tee Ruk” និងសម្ដែងជាមួយនឹងលោក March Chutavuth ។
លោក Apo Nattawin
ខ្សែភាពយន្ដភាគចុងក្រោយរបស់លោកគឺរឿង “Chart Suer Pun Mungkorn” ដែលបានចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍កាលពីឆ្នាំ ២០១៨ ។ នៅឆ្នាំនេះ លោកនឹងសម្ដែងជាតួឯក ក្នុងរឿងភាគទូរទស្សន៍រឿង “KinnPorsche The Series” ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Thaiupdate
នៅថ្ងៃបុណ្យចូលឆ្នាំចិនខាងមុខនេះ រឿងមួយដែលអ្នកទាំងអស់គ្នាមិនគួររំលងនោះ គឺរឿង "ក្រុមស៊ើបអង្កេតកំពូលកូរ" វគ្គ៣ ដែលធានាថា.......
គ្រាន់តែអ្នកលឺថាបន្ទប់ជួល រឿងទី ១ ដែលអ្នកនឹកឃើញគឺតើនៅក្នុងបន្ទប់មួយនេះ ធ្លាប់មានរឿងមិនល្អអ្វីកើតឡើង ដែរឬទេ.......
ខាងក្រោមនេះ គឺជាតារាស្រីថៃ ៣ រូប ដែលគេដាក់រហស្សនាមឱ្យថា រាជនី........
ខាងក្រោមនេះ គឺជាខ្សែភាពយន្ដថៃ ដែលនឹងចាក់បញ្ចាំង នៅចុងខែកុម្ភៈ ឆ្នាំ ២០២១ នេះ........
អ្នកដឹកនាំដ៏ល្បីរបស់រឿង Monster Hunt នឹងនាំអ្នកទាំងអស់គ្នាមកទស្សនារឿងថ្មីបែបអភិនិហារ ផ្សងព្រេងលាយឡំជាមួយកំប្លែង ........