CamNews

កំសាន្ត 

ហេតុផលទាំងនេះទេតើ ដែលធ្វើឱ្យ ២០២១ ជាឆ្នាំពិសេសសម្រាប់ Bua Nalinthip

ប្រសិនបើលោកអ្នក ជាអ្នកគាំទ្រខ្សែភាពយន្ដថៃទាំងនេះ លោកអ្នកនឹងបានឃើញ ខ្សែភាពយន្ដថ្មីៗរបស់កញ្ញា Bua Nalinthip រឿង “Praomook” និងរឿង “Keun Ruk Salub Chata” ចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ Thai TV3 ជាក់ជាមិនខានឡើយ ។ មិនតែប៉ុណ្ណោះ ខ្សែភាពយន្ដទាំងពីររឿងនេះ ទទួលបានពាក្យសរសើរល្អៗ ពីអ្នកទស្សនា នៅក្នុងប្រទេសថៃ និងប្រទេសជាច្រើនផ្សេងទៀត ។



រឿង “Praomook” ទទួលបានអ្នកចុចទស្សនា ៦.៥ លាននាក់ ខណៈដែលរឿង “Keun Ruk Salub Chata” ទទួលបានអ្នកចុចទស្សនា 882K នៅលើទំព័រ Channel 3 Plus ។  នេះ សបញ្ជាក់ឱ្យឃើញថា ឆ្នាំនេះ ជាឆ្នាំដ៏ល្អពិសេសសម្រាប់កញ្ញា Bua Nalinthip ហើយនាងបានក្លាយជាតារាស្រីដ៏មានប្រជាប្រិយភាពមួយរូប ប្រចាំស្ថានីយ៍ទូរទស្សន៍ Thai TV3 ។



គម្រោងថតរឿងបន្ទាប់របស់នាង ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងផងដែរ ដោយសារសាច់រឿងល្អ ដែលបានដកស្រង់ពីរឿងប្រលោមលោក ដែលមានឈ្មោះដូចគ្នានឹងរឿង ដែលត្រូវថត ។ ម្យ៉ាងទៀត នាងចាប់ដៃគូសម្ដែងសារជាថ្មីជាមួយនឹងលោក Puen Kanin នៅក្នុងខ្សែភាពយន្ដថ្មីរឿង “Aom Fah Oab Din” នេះ ៕



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate