CamNews

ព័ត៌មានជាតិ 

BREAKING NEWS: រថយន្តធន់ធំ បុករថយន្តតួរីស នៅស្រុកមោងឬស្សី ខេត្តបាត់ដំបងស្លាប់ និងរបួសជាច្រើននាក់

(បាត់ដំបង)៖ មានគ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឲ្យរន្ធត់ទៀតហើយ តាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់គីឡូម៉ែត្រលេខ២៥៦ ស្រុកមោងឬស្សី ខេត្តបាត់ដំបង រវាងរថយន្តធន់ធំ និងរថយន្តតួរីសបណ្តាលឲ្យស្លាប់ និងរបួសជាច្រើននាក់។ 
នេះតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារ Fresh News ជាជំហានដំបូង។ សេចក្តីរាយការណ៍បានឲ្យដឹងថា មានប្រជាពលរដ្ឋ កំពុងជួយគាស់ ជនរងគ្រោះចេញពីរថយន្ត ដែលបុករមូលចូលគ្នាដែលគៀបមនុស្ស ជាប់នៅក្នុងរថយន្ត មានទាំងក្មេង ចាស់ និងទារកផងដែរ ជាពិសេសម្តាយ ដែលអោបកូនជាប់នៅគៀបក្នុងឡាន។ រថយន្តតួរីសពាក់ស្លាកលេខ PP2A-B5075 ជារថយន្ត ពណ៌ស្លែ ដឹកមនុស្សមកពីញ៉ាំការគេ និងរថយន្តកូរ៉េធំពាក់ស្លាកលេខ PP3C-5472 ។ នៅពេលនេះកម្លាំងសមត្ថកិច្ចជាច្រើននាក់ កំពុងជួយអន្តរាគមន៍ ជនរងគ្រោះទាំងនេះ៕

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី


 

 

 


Tags: social news local news