CamNews

កំសាន្ត 

ខ្សែភាពយន្ដថ្មីរបស់ James Ma និង Kimmy Kimberley ផ្ទុះខ្លាំង នៅលើបណ្ដាញ Twitter

កាលពីថ្ងៃទី ០៥ ខែឧសភាកន្លងទៅនេះ ខ្សែភាពយន្ដរឿង “Song Sanaeha” ដែលសម្ដែងដោយ លោក  James Ma និងកញ្ញា  Kimmy Kimberley បានចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ Thai TV3 ។​



នៅថ្ងៃទី១ នៃការចាក់បញ្ចាំង ខ្សែភាពយន្ដនេះ ជាប់ចំណាត់ថ្នាក់លេខ ៤ នៅលើបណ្ដាញ Twitter ប្រទេសថៃ ។  ទស្សនិកជន បាននិយាយថា កញ្ញា Kimmy Kimberley សម្ដែងបានល្អខ្លាំងណាស់ ក្នុងតួអង្គរបស់នាងជាកូនភ្លោះ នៅក្នុងខ្សែភាពយន្ដនេះ ។ មិនតែប៉ុណ្ណោះ នាងបានបង្ហាញទេពកោសល្យសម្ដែងរបស់នាងដ៏អស្ចារ្យ នៅក្នុងឈុតយំ ។

អ្វីដែលពិសេសនោះ អ្នកទស្សនា ពេញចិត្ដជាខ្លាំងចំពោះសិល្បៈកាត់ត នៃតួអង្គកូនភ្លោះ ដែលសម្ដែងដោយ Kimmy Kimberley នៅក្នុងខ្សែភាពយន្ដភាគ ដែលថតឡើងវិញនេះ ៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdates