(ភ្នំពេញ)៖ ស្របពេលដែលបណ្តឹងលែងលះរវាងតារាសម្តែងនាង ភិន សុដាលីស ជាមួយប្តីហេងស៊យ ប៉ែន ចំរ៉ុង មិនទាន់ត្រូវបានបង្ហាញប្រាប់ពីលទ្ធផលនៃការចូលខ្លួនដោះស្រាយគា្នកាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ម្សិលមិញនោះមុននេះបន្តិចនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់បានសរសេរប្រាប់មហាជនថា កូននៅក្នុងផ្ទៃគឺមានមុខមាត់កាត់ដូចនាងស្ទើរតែទាំងស្រុង។
តាមរយៈហ្វេសប៊ុករបស់អ្នកនាង ភិន សុដាលីស បានបង្ហោះភ្ជាប់ជាមួយរូបភាពពិនិត្យអេកូសាស្រ្តមើលពីសុខភាពទារកក្នុងផ្ទៃថា គ្រាន់តែចាប់យករូបភាពភ្លាម គឺកូននេះដាក់ម្រាម២ស្វាគមន៍ម៉ែវាតែម្តងកាត់រកម៉ែវាណាស់ រូបនេះតាំងពីគាត់បាន៣ខែកន្លះក្នុងពោះម៉េះ។
ជាមួយការបង្ហោះបែបពីសំណាក់នាង ភិន សុដាលីស នៅលើហ្វេសប៊ុកគេសង្កេតឃើញមានទស្សនិកជនអ្នកនិយមលេងហ្វេសប៊ុកជាច្រើនបានសរសេរComment លើកទឹកចិត្តនិងផ្តល់កំលាំងចិត្តថា ខ្ញុំថាបងនិងរឹងមាំដើម្បីកូនបងខ្ញុំយល់ពីចិត្តបង។ចំណែកខ្លះទៀតបានលើកឡើងថា ស៊ូស៊ូបងស្រីកូនបងរឹងមាំហើយឆ្លាតដូចបងណាស់ ខ្ញុំនៅតែគាំទ្រ ខ្ញុំសង្ឃឹមថាបងស្រីនឹងមិនទន់ជ្រាយទេ។
សូមបញ្ជាក់ថា ការពីម្សិលមិញតារាស្រីអភ័ព្វស្នេហ៍នាង ភិន សុដាលីស បានចូលទៅបំភ្លឺនៅតុលាការសាលាដំបូងរាជធានីភ្នំពេញតាមបណ្តឹងប្តឹងលែងលះពីសំណាក់ប្តីគ្មានហ៊ុងសុយលោក ប៉ែន ចំរ៉ុង តាមការកោះហៅរបស់តុលាការ។ ប៉ុន្តែជាលទ្ធផលមិនត្រូវបាននាងបង្ហើបប្រាប់ឲ្យដឹងឡើយ ។ ដោយឡែកសម្រាប់លោក ប៉ែន ចំរ៉ុង ដែលមានវត្តមានជាមួយគ្នានៅថ្ងៃម្សិលនោះដែរក៏មិនបានបញ្ជាក់ប្រាប់ពីមូលហេតុពិតនៃដំណើររឿងនៃការលែងលះនេះ ដល់ក្រុមអ្នកសារព័ត៌មានទេ គឺលោកគ្រាន់តែនិយាយថា ទុកភារៈកិច្ចនេះឲ្យតុលាការជាអ្នកសម្រេច៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង