CamNews

តារា 

បែកធ្លាយ!! វីដេអូរបស់តួឯកនៅក្នុង បេះដូងលាក់ស្នេហ៍ គឺនាង Astha ឡើងបែកស្លុយ

ព័ត៌មានកំសាន្ត ៖ រឿង "បេះដូងលាក់ស្នេហ៍" គឺជាសាច់រឿងដែលលាយឡំស្ទើរគ្រប់រសជាតិ ទាំងជិវិតអាពាហ៍ពិពាហ៍ និងការងារ ហើយខ្លឹមសារសាច់រឿងដែលពោរពេញទៅដោយការអប់រំ និងទំនាក់ទំនងស្នេហាបោកប្រាស់ និងស្នេហាបរិសុទ្ធរវាងតួឯកប្រុស និងតួឯកស្រី និងឈុតឆាកជាច្រើនទៀតដែលធ្វើឲ្យទស្សនិកជនទស្សនាហើយចង់ទស្សនាទៀតពីមួយថ្ងៃទៅមួយថ្ងៃ ។

ប៉ុន្តែសាច់រឿងដែលអស់លោកអ្នកតែងតែទទ្ទឹងរង់ចាំទស្សនាជារៀងរាល់ថ្ងៃក៏ត្រូវបានបញ្ចប់កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០១៦ ។ ប៉ុន្តែនៅតែគ្មាននរណាម្នាក់ចាប់អារម្មណ៍ថា រឿង "បេះដូងលាក់ស្នេហ៍" បានចាប់ផ្តើមចាក់បញ្ចាំងអស់រយៈពេលប៉ុន្មានខែ ឬ ប៉ុន្មានឆ្នាំទេ គ្រាន់តែដឹងថា រឿងនេះបានប្រើពេលវេលាអស់រយៈពេលជាយូរណាស់មកហើយ ​។ 

គួរបញ្ជាក់ឲ្យដឹងថា អ្នកដែលបានទស្សនាវដ្តីសាច់រឿងនេះ គួរឲ្យតែដឹងច្បាស់ថា ចរិកឬកពារ របស់តួឯកស្រីគឺនាង Astha គឺជាមនុស្សដែលមានចរិកអាឡិកអាឡក់ ដូចជាកូនក្មេង ប៉ុន្តែគួរឲ្យស្រលាញ់ខ្លាំងណាស់ ។​

មិនបានប៉ុន្មានផងស្រាប់តែបានបែកធ្លាយវីដេអូ ជាលក្ខណៈបែកស្លុយផង អាឡិកអាឡក់ផង គួរឲ្យស្រលាញ់ខ្លាំងណាស់ ។

ពេលនេះ Camnews នឹងបង្ហាញអ្នកឲ្យបានឃើញវីដេអូរបស់ នាង Astha នៅខាងក្រោមនេះឲ្យអ្នកទាំងអស់គ្នាបានឃើញ ៕

-ចុចអាន ៖ ទីបំផុត!! រឿងបេះដូងលាក់ស្នេហ៍ បានចប់ដោយបរិបូរណ៍ ពិតជាមានន័យមែន (មានវីដេអូ)




 


ដោយ ៖ គន្ធា


ប្រភព ៖ ហ្វេសប៊ុក


Tags: Astha