តារាភាពយន្តដើមកំណើតចិន នាងហ្គុងលី ទទួលការរិះគន់យ៉ាងខ្លាំងជាថ្មី ដោយសារតែនាងស្លៀករ៉ូបពីរោមសត្វពិតប្រាកដ។ តារាភាពយន្តរូបនេះដែលទទួលបានសញ្ជាតិសិង្ហបុរីកាលពីឆ្នាំ២០០៨ ត្រូវបានគេឃើញនាងស្លៀកពាក់រ៉ូបរោមសត្វពិតប្រាកដកាលពីដើម សប្តាហ៍នេះក្នុងឱកាសនៃការផ្សព្វផ្សាយខ្សែភាពយន្តរបស់នាងនៅ ក្រុងសេអ៊ូល។
PETA ជាអង្គការអន្តរជាតិការពារសិទ្ធិសត្វបានធ្វើកាលពីថ្ងៃទី២៧ មករា នូវយុទ្ធនាការមួយប្រឆាំងនឹងការស្លៀកពាក់សំលៀកបំពាក់ផលិតពី រោមទន្សាយមុនពេលឈានចូលឆ្នាំទន្សាយថ្ងៃទី៣ កុម្ភៈខាងមុខនេះ។ យុទ្ធនាការនេះតំរង់គោលដៅជាពិសេសលើនាងហ្គុងលី ដែលកាលពី មុននិយមស្លៀកពាក់រោមទន្សាយ។
លោក COCO YU សមាជិកម្នាក់របស់ PETA ថ្លៃងកាលពីថ្ងៃទី២៧ មករា ថា នាងហ្គុងលីទទួលការរិះគន់គ្រប់កន្លែងនៅប្រទេសចិនចំពោះការជ្រើស រើសការស្លៀកពាក់ដែលសាហាវប៉ះពាល់ដល់បរិស្ថាន។ អង្គការ PETA រំលឹកថា នាងហ្គុងលីបានស្លៀកពាក់សំលៀកបំពាក់សត្វចាប់តាំងពីយូរមកហើយ។ នាងពុំដែលសន្យាថា លែងស្លៀកពាក់រោមសត្វឡើយ ផ្ទុយពីតារាដទៃៗទៀតដែលបានគោរពពពួកសត្វ ៕
http://kohsantepheapdaily.com.kh/art...28-030647.html