ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន នគរបាលជាតិ តាមរយៈនាយកដ្ឋាន សណ្ដាប់ធ្នាប់ បានចេញ លិខិតបដិសេធ មួយ មិនទទួល ស្គាល់ស្លាក លេខរថយន្ដ នគរបាល ២.៧០៧២ ដែល បំពាក់នៅលើរថយន្ដ ម៉ាកឡង់គ្រីស័រ ពណ៌ ខ្មៅមួយគ្រឿង ដែលបាននឹងកំពុងធ្វើចរា ចរណ៍នៅតាមដងផ្លូវសាធារណៈនាពេលបច្ចុ ប្បន្ននេះ ។
យោងតាមលិខិតបដិសេធរបស់នាយក ដ្ឋានសណ្ដាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរ បាលជាតិ ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥ បានចាត់ទុកស្លាកលេខ រថយន្ដខាងលើនេះ ជាស្លាកលេខ ក្លែងក្លាយ ។
លិខិតបដិសេធ បានបញ្ជាក់ថា យោង តាមការផ្សព្វផ្សាយព័ត៌មានរបស់បណ្ដាញ ព័ត៌មានសង្គមមួយចំនួន ពាក់ព័ន្ធរថយន្ដ ម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល ២.៧០៧២ បើកបរល្មើសច្បាប់ ស្ដី ពីចរាចរណ៍ផ្លូវគោកនោះ នាយកដ្ឋានសណ្ដាប់ ធ្នាប់ សូមធ្វើការបដិសេធថា រថយន្ដដែល បំពាក់ស្លាកលេខនេះ គឺពុំមានចុះបញ្ជីការ គ្រប់គ្រងនៅនាយកដ្ឋានសណ្ដាប់ធ្នាប់នោះ ឡើយ ។
តាមលិខិតដដែលនេះ សកម្មភាពខាង លើ ធ្វើឱ្យសាធារណជន មានការភ័ន្ដច្រឡំ និងធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាពសេចក្ដីថ្លៃ ថ្នូរ របស់កងកម្លាំងនគរបាលជាតិ ។
ចំពោះករណីប្រើប្រាស់ស្លាកលេខក្លែង ក្លាយនេះ នាយកដ្ឋានសណ្ដាប់ធ្នាប់និងចាត់ វិធានការម៉ឺងម៉ាត់ស្វែងរក ដើម្បីផ្ដន្ទាទោស តាមច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ក្នុងមាត្រា ៧៩ ។
សូមបញ្ជាក់ថា តាមរយៈបណ្ដាញសង្គម ទំនាក់ទំនងហ្វេសប៊ុក ត្រូវបានគេឃើញថា មានការបង្ហោះរថយន្ដពាក់ស្លាកលេខ កង កម្លាំងប្រដាប់អាវុធទាំងនគរបាលនិងកង យោធពលខេមរភូមិន្ទជាដើមជាន់គ្នាលើរថ យន្ដជាច្រើនគ្រឿង ដូច្នេះប្រជាពលរដ្ឋ សូម អំពាវនាវឱ្យសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការ ដើម្បី លុបបំបាត់ភាពអនាធិបតេយ្យនៃការ ប្រើស្លាកលេខរថយន្ដក្លែងក្លាយ ក៏ដូចជាជាន់ គ្នាខាងលើនេះ ។
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល