CamNews

ព័ត៌មានជាតិ 

បើកម៉ូតូឌុបប្រពន្ធ បត់ឆ្វេងមិនបានមើល រថយន្តធុនធំ បុកស្លាប់ទាំងពីរនាក់

កណ្តាល ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបង្កឡើងដោយរថយន្តធុនធំ ដឹកអ្នកដំណើរបុកអ្នកជិះម៉ូតូពីរ នាក់ប្រពន្ធ បណ្តាលឲ្យស្លាប់ទាំងពីរនាក់ នៅកន្លែងកើតហេតុតែម្តង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ នៅលើផ្លូវជាតិលេខ៦ ចន្លោះស្ពានទី២៣-២៤ ត្រង់ចំណុចភូមិកំពង់ប្រាសាទ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ នួន ស្រឿន ភេទប្រុសអាយុ៤៣ឆ្នាំ ត្រូវជាប្តី មានទីលំនៅភូមិព្រែកជ្រៅ ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្ដាល ដោយមាន ឌុបប្រពន្ធពីក្រោយឈ្មោះ ពេជ្រ សំបូរ អាយុ៤៧ឆ្នាំមានទីលំនៅជាមួយគ្នា ។ ចំណែកអ្នកបើកបររថយន្តមាន ឈ្មោះសំ សុខុម ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិបឹងដូនប៉ា ឃុំស្លក្រាមក្រុង សៀមរាប ខេត្តសៀមរាប ។

មន្រ្តីនគរបាលដដែលបានបន្តថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា (គុបជ្រុង) C90ពណ៌ទឹក គ្មានស្លាកលេខឌុបប្រពន្ធខ្លួនតាម ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេង បណ្ដាលឲ្យរថយន្តមួយគ្រឿង ម៉ាកហ៊ីនដាយ ពណ៌ស (ដឹកអ្នកដំណើរធុនធំ) ពាក់ផ្លាកលេខ សៀមរៀប 3A-0928 មកពីក្រោយបុកស្លាប់ទាំងពីរនាក់តែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ច បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូ រថយន្ត និងអ្នកបើកបររថយន្ត បាននាំយកមកកាន់អធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia kandal