បន្ទាប់ពីកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានប្រកាសដាក់លក់សម្លៀកបំពាក់ថ្មី ចាស់របស់ខ្លួន ដើម្បីយកថវិកាពីការលក់សម្លៀកបំពាក់ទៅជួយដល់មន្ទីរពេទ្យគន្ធបុប្ផានោះមក នាងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។
ក្រោយពីបានដាក់លក់យ៉ាងជោគជ័យរួចមក ថ្មីៗនេះអ្នកនាង ឱក សុគន្ធកញ្ញា បាននាំយកថវិកាចំនួន ៥,១៦៨,០០០ រៀល និង ៥,១៦៨ ដុល្លារអាមេរិក ដែលសុទ្ធសឹងជាថវិកាបានពីការលក់សម្លៀកបំពាក់ ទៅជូនដល់មូលនិធិគន្ធបុប្ផា។
អ្នកនាង ឱក សុគន្ធកញ្ញា បានសរសេររៀបរាប់យ៉ាងដូច្នេះថា នេះជាថវិកាបានមកពីការ “ទិញដើម្បីចែករំលែកក្តីស្រលាញ់” របស់បងប្អូនទាំងអស់គ្នា។ ថ្ងៃនេះនាងខ្ញុំបានយកមកប្រគល់ជូន មូលនិធិគន្ធបុប្ផាកម្ពុជា អរគុណចំពោះការចូលរួមរបស់បងប្អូនគ្រប់គ្នា”។
អត្ថបទ៖ ចំរើន