CamNews

តារា 

បុរសសង្ហាម្នាក់ដែលត្រូវបានគេស្គាល់ថា ជាកូនលោកមេបញ្ជាការ ត្រូវគេវាយខ្ទេចមុខស្ទើរមើលលែងយល់ !

ព័ត៌មានកំសាន្ត ៖ បុរសសង្ហា លោក อิศราชนุวัฒภ์ วรรคาวิสันต์ ហៅ បំរុង ត្រូវបានក្រុមអង្គរក្សឃាត់មិនឲ្យចូលបន្ទប់ ដោយសារតែនៅក្នុងនោះមានតារាល្បីៗជាច្រើនដួងនៅក្នុងនោះ ។ 

បុរសជាជនរងគ្រោះបានរៀបរាប់ថា មុនពេលកើតហេតុរូបលោក បំរុង ចង់ចូលទៅក្នុងបន្ទប់ទឹក តែត្រូវបានក្រុមការពារ៤នាក់ឃាត់មិនឲ្យរូបគេចូលបន្ទប់ទឹក ដោយហេតុថាមានតារាជាច្រើននៅក្នុងនោះ ពេលនោះបានធ្វើឲ្យរូបគេឈ្លោះគ្នានឹងក្រុមការពារហើយក៏ត្រូវបុរសម្នាក់ដែលនៅក្នុងក្រុមអង្គុយក្បែរតារាបញ្ជាឲ្យក្រុមការពារវាយធ្វើបាបរូបរាងលោកយ៉ាងដូច្នេះ ។

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ kapook បានឲ្យដឹងថា បុរសរងគ្រោះត្រូវបានគេស្គាល់ថា ជាកូនលោកមេបញ្ជាការរបស់ប្រទេសថៃ ដែលត្រូវបានក្រុមការពារក្នុងក្លឹបកម្សាន្តដ៏ល្បីមួយវាយធ្វើបាបដល់ថ្នាក់បាក់ក្តោងច្រមុះ បាក់ធ្មេញ នឹងភ្នែកមើលមិនច្បាស់ថែមទៀតផង ។​ ហើយរឿងរ៉ាវនេះកើតឡើងនៅម៉ោង ២៣: ៣០នាទី នៅថ្ងៃទី ២៥ វិឆ្ឆិកា ៕








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Bon rong