ភ្នំពេញ ៖ យោងតាមការចុះផ្សាយរបស់ហ្វេសប៊ុកផេក បានឲ្យដឹងថា "អគ្គិសនីកម្ពុជាសូមជម្រាបជូនថា៖ នៅថ្ងៃទី11 ខែកក្កដា ឆ្នាំ2017 នៅវេលាម៉ោង07:10ទីព្រឹក មានករណីលោតដាច់ចរន្តនៅបន្ទប់ភ្លើងលេខ 408-F2 មូលហេតុបណ្តាលមកពីមានកំហូចខ្សែបណ្តាញតង់ស្យុងទាប(LV)មួយហ្វា ដែលបណ្តាលឲ្យដាច់ចរន្តនៅទីតាំងមួយចំនួនស្ថិតនៅ ផ្លូវជាតិលេខ5 ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្រុមការងារកំពុងធ្វើការស្វែងរកកំហូច ដើម្បីជួសជុល និងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យឆាប់មានចរន្តប្រើប្រាស់ឡើងវិញ។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្ត អគ្គិសនីនេះដោយអនុគ្រោះ។
សូមអរគុណ" ៕
ដោយ ៖ គន្ធា