ព័ត៌មានកំសាន្ត ៖ Michelle Ye និងលោក Xiao Mo បានសារភាពថា ពួកគេទាំង២ នាក់បានស្រលាញ់គ្នា បន្ទាប់ពីបានចាប់ផ្តើមសាយភាយរូបថតនៅលើអនឡាញ ។
ដោយយោងទៅតាមគេហទំព័រ Asian E-News Portal បានឲ្យដឹងថា ប្រជាជនមួយចំនួនប្រាកដថា Michelle ស្រលាញ់លោក Mo យ៉ាងជ្រាលជ្រៅខ្លាំងណាស់ណាស់កាលពីពេលថ្មីៗនេះ ហើយនាងបានប្រែក្លាយខ្លួនទៅជាមនុស្សម្នាក់ផ្សេងទៀត បន្ទាប់ពីមានទំនាក់ទំនងស្នេហាជាមួយនិង លោក Xiao Mo ។
ប្រជាជនមួយចំនួនមានការសង្ស័យថា តារាស្រី Michelle Ye កំពុងតែស្ថិតនៅក្រោមការធ្វើអំពើ ដ៍ខ្មៅងងឹតហើយ (black magic) ។
Michelle និង លោក Mo ពួកគេមានទំនាក់ទំនងស្នេហាជាមួយនិងគ្នា អស់រយៈពេលមួយឆ្នាំ ហើយកាលពីពេលថ្មីៗនេះ មានគេហទំព័រដែលមានឈ្មោះថា Weibo បានឲ្យដឹងបន្ថែមទៀតថា Michelle បានធ្វើការចែករំលែករូបថតរបស់នាង និងមិត្តប្រុសរបស់នាង ដែលមានភាពស្និតស្នាលរបស់ពួកគេ នឹងបានអះអាងថា លោក Mo គឺជាមនុស្សជាទីស្រលាញ់របស់នាង ។
តោះកុំឲ្យខាតពេលយូរទៅទស្សនារូបភាពរបស់ ពួកគេទាំង ២ នាក់ជាមួយគ្នា ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ lollipop